ក្រោយចាកចេញអស់រយៈពេល ៥ឆ្នាំមក កីឡាកររូបនេះមានបំណងចង់ត្រលប់មកBarcelona វិញ

Andres Iniesta បានប្រកាសថារូបគេនិងចាកចេញពីក្លិប Vissel Kobe ដែលមានមូលដ្ឋានលើទឹកដីឯប្រទេសជប៉ុន នៅ​ខែ​កក្កដាខាងមុខ​នេះហើយ ជាមួយ​គ្នា​នោះ​ដែរលោក​នៅ​តែ​បញ្ជាក់​ជំហរ​យ៉ាងច្បាស់ថា លោក​ចង់​ត្រលប់​មក​ក្លឹប​ចាស់របស់ខ្លួនគឺក្រុមអ្នកមានបុណ្យ​ Barcelona នៅ​ថ្ងៃ​ណា​មួយនាពេល​អនាគត ប៉ុន្តែ​មិនមែន​នា​ពេល​អនាគត​ដ៏​ខ្លី​នេះ​ទេ។

ក្នុងកិច្ចសម្ភាសមួយ កីឡាករសញ្ចាតិអេស្ប៉ាញ រូបនេះលោកបាននិយាយថា៖

ដូច​ខ្ញុំ​និយាយ​រាល់​ដង​អញ្ចឹង​ ខ្ញុំ​នៅ​តែ​ចង់​ត្រលប់​មក​ Barcelona វិញនៅ​ចំណុច​ណា​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ តែ​ចំណុច​នោះ​ហាក់ដូច​ជា​នៅ​ឆ្ងាយ​នៅ​ឡើយ។ លោកបានបន្ថែមទៀតថា៖ប៉ុន្តែ​ខ្ញុំ​ចង់​បន្ត​លេង​បាល់​ត​ទៀត ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​លេង​ត​បាន​ដដែល។

គួរបញ្ចាក់ផងដែរថាកីឡាករ Andres Iniesta បានចូលលេងអោយ Barcelona ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៨ នឹងបានបន្តអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លិបVissel Kobe នៅតំបន់អាសុីរហូតដល់បច្ចុប្បន្ននេះ។

អត្ថបទដែលជាប់ទាក់ទង