មិនមានអីចម្លែកទេ ព្រោះយើងដឹងចិត្តគាត់ហើយ…
អនុប្រធានគណៈកម្មធិការអូឡាំពិកថៃ នៅតែនិយាយហើយ និយាយទៀតថា ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ ខ្លួននឹងដកវិញ្ញាសាគុនខ្មែរ ចេញ ដោយដាក់ Muay Thai ជំនួសមកវិញ។ ហើយលោក Chaiyapak Siriwat បានលើកឡើងយ៉ាងដូចនេះថា៖
ក្នុងនាមខ្ញុំជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម ចាប់ពីពេលនេះតទៅ គឺពួកយើងនឹងធ្វើកិច្ចព្រមព្រៀងរវាងថៃ ម៉ាឡេស៊ី និង សិង្ហបុរី ថា តើកីឡាប្រភេទណា ដែលគួរថែរក្សា ដើម្បីឱ្យការប្រកួតស្របទៅតាមស្ដង់ដារអន្តរជាតិ ជាពិសេស ដើម្បីឈានទៅដល់កម្រិតស្ដង់ដារអូឡាំពិក ហើយស័ក្ដិសមសម្រាប់កីឡាអាស៊ីតែប៉ុណ្ណោះ ដែលជាទូទៅកីឡាសរុបមានប្រហែល ៤០ ប្រភេទ។ ហើយចំពោះបញ្ហាកីឡាក្នុងស្រុក នឹងត្រូវយកមកពិភាក្សា និងចរចារគ្នាម្ដងទៀត ជាពិសេសពេលថៃជាម្ចាស់ផ្ទះ តើថាគួរនឹងមានកីឡាអ្វីខ្លះ។
លោក Big Net បានបន្ថែមទៀតថា៖
ចំពោះបញ្ហាកីឡា Muay Thai ដែលផ្ទុះឡើងតាំងពីមុនធ្វើព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ទៀតនោះ គឺច្បាស់ណាស់ថាពេលយើងធ្វើម្ចាស់ផ្ទះលើកទី៣៣ នឹងមិនមានកីឡាគុនខ្មែរ ដាក់បញ្ចូលទេ ដោយយើងនឹងនាំយកមកវិញនៅកីឡា Muay Thai ដែលធ្លាប់មានតាំងពីដើមមក៕