គ្រូអ្នកចាំទី ខា ធារ៉ា បញ្ចេញមតិក្រោយលេចឮថាក្លិបនៅលីគមួយចំនួនត្រូវបានរំសាយ
លោកគ្រូ ខា ធារ៉ា អតីតអ្នកចាំទី ក្លិប ខេមរាកីឡា ណាហ្កាវើល គ្រូអ្នកចាំទីបង្គោលក្លិប AEU United និងចុងក្រោយបានផ្ទេរទៅធ្វើគ្រូអ្នកចាំទីនៅក្លិប កោះកុង អេហ្វសុី បានមានប្រសាសន៍ទាក់ទងនឹងអំពីពត៌មានរំសាយក្លិបក្នុងលីកកម្ពុជាមួយចំនួនថា៖
ក្រុមហ៊ុនលីគកម្ពុជាទាមទារស្តង់ដាខ្ពស់ពេកដែលធ្វើអោយក្លិបតូចមួយចំនួនមិនអាចស្វែងរក Sponsor មកទ្រទ្រង់ក្លិបបាន ម្យ៉ាងវិញទៀតភាគច្រើន Sponsor ធំៗពួកគេសម្លឹងឃើញតែក្លឹបធំនឹងជោគជ័យតែប៉ុណ្ណោះ។
លោកបានបន្តថា បញ្ហាមួយចំនួនទៀតដោយសារពានរង្វាន់នានាត្រូវបានបង្កើតឡើងមិនមានប្រាក់រង្វាន់រឺឧបត្ថម្ភជូនដល់ក្លិបនានា ដែលធ្វើអោយក្លិបកើនឡើងនូវការចំនាយកាន់តែច្រើន ជាមួយពិសេសពេលកីឡាករមានរបួសម្តងៗ ។
ជាចុងក្រោយ អតីតកីឡាករ នឹងជាគ្រូបង្វឹក ជោគជាំ ក្នុងវិស័យបាល់នៅកម្ពុជា រូបនេះ ស្នើសុំអោយ សហព័ន្ធកីឡាបាល់ទាត់ជាតិ និង ក្រុមហ៊ុនលីគ ពិនិត្យមើលត្រង់ចំនុចទាំងប៉ុន្មានខាងលើផង ៕