កម្ពុជាស្ថិតនៅពូលជាមួយម្ចាស់ផ្ទះ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2024 តើគ្រោះឬក៏លាភ?
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បានធ្វើការចាប់ឆ្នោតជ្រើសរើសក្រុមក្នុងវគ្គចែកពូលសម្រាប់ការប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup ឆ្នាំ2024 រួចរាល់ហើយកាលពីរសៀលម្សិលមិញនេះ។
ការប្រកួតវគ្គជម្រុះតាមពូលនីមួយៗ នឹងធ្វើឡើងចាប់ពីថ្ងៃទី 4 ដល់ 12 ខែកញ្ញា ឆ្នាំ2023 ខាងមុខ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប៉ះជាមួយ អារ៉ាប៊ី សាអ៊ូឌីត លីបង់ និងម៉ុងហ្គោលីដែលស្ថិតនៅពូល J រួមគ្នាក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup។ ការប្រកួតជម្រុះបាល់ទាត់ទ្វីបអាស៊ី អាយុក្រោម 23ឆ្នាំនេះនឹងត្រូវបានបែងចេញជា 11ពូល ដោយ1ពូលមាន 4ក្រុម លើកលែងតែពូល K ដែលមាន3 ក្រុមប៉ុណ្ណោះ។
គួរបញ្ចាក់ផងដែរថាក្រុមដែលឈរលេខ1 ក្នុងពូល និងលេខ2 ល្អបំផុតចំនួន 4ក្រុម នឹងមានឱកាសឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះ ធ្វើឡើងនៅប្រទេសកាតា ពីថ្ងៃទី15 មេសា ដល់ 3 ឧសភា ឆ្នាំ2024៕