ក្រោយលោកគ្រូ ភា សុភក្រ្តា បានលាលែងឈប់ពីកិច្ចការគ្រូជំនួយ សិស្សប្អូនរបស់គាត់បាននិយាយបែបនេះ

សុីហ្គេមលើកទី៣២ ដែលធ្វើនៅកម្ពុជាក៏បានបញ្ចប់ ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ ក៏បានបញ្ចប់ទៅដោយលទ្ធផលមិនសមប្រកប ដែលកម្ពុជាមិនអាចឆ្លងផុតវគ្គចែលពូល។ កម្ពុជាប្រកួត ៤ដង ឈ្នះ១ ស្មើ១ និង ចាញ់២ ហើយការប្រកួតព្រឹត្តិការណ៍នេះ ជាការដឹកនាំចុងក្រោយរបស់លោកគ្រូបង្គោល ហុងដា ផងដែរ តែងាមកមើលលោកគ្រូ ភា សុភក្ត្រា ដែលជាគ្រូជំនួយបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហោះសារលាលែងពីកិច្ចការនេះក្រោមអត្ថន័យ៖

2019-2023 អរគុណ​គ្រប់យ៉ាង​ មានទាំងសេដ​ និងរីករាយ ទាំងការគាំទ្រលើទឹកចិត្ត និង​មតិយោបល់ នេះជាការសម្រេចចិត្តដ៏លំបាកម្តងទៀត​ដោយផ្អែកលើគោលការណ៍ 3 ៖ -ទំនួលខុសត្រូវ កំរិតសមត្ថភាព និងផ្តល់ឱកាសដល់អ្នកផ្សេង។

ជាមួយគ្នានេះ ការចាកចេញរបស់គ្រូជំនួយខាងលើ បានធ្វើអោយមហាជនគ្រប់គ្នាសោកស្តាយនូវបុគ្គលឆ្នើមនឹងមានបទពិសោធន៍ច្រើនក្នុងវិស័យនេះជាងខ្លាំង ហើយក្រោយពីការប្រកាសលាលែងនេះដែរ លោកគ្រូ អ៊ុក សុធី ដែលជាក្រុមការងារគ្រូជំនួយដែរនោះ ក៏បានបង្ហោះលើបណ្តាលសង្គមផងដែរថា ៖
នេះជាបាល់ទាត់ ហើយខ្ញុំគោរពការសំរេចចិត្តរបស់បង សម្រាប់ខ្ញុំ បងជាបងប្រុសដ៍ល្អរបស់ខ្ញុំ ដែលតែងតែមើលថែប្អូនៗពេលដែលយើងមានការប្រមូលផ្តុំក្នុងស្រុក ឫពេលដែលទៅក្រៅប្រទេស ឆ្ងាយពីគ្រួសារ។ ខ្ញុំសូមជូនពរបងអោយទទួលជោគជ័យនាពេលខាងមុខ នឹងសង្ឃឹមថាយើងធ្វើការបាល់ទាត់ជាមួយគ្នាទៀត ដើម្បីបាល់ទាត់កម្ពុជា។
អត្ថបទដែលជាប់ទាក់ទង