ប៉ុន្មានឆ្នាំក្រោយនេះក្លិបព្រះខ័នរាជស្វាយរៀងមិនសូវជោគជ័យជាមួយពានរង្វាន់តែជោគជ័យជាមួយរឿងនេះ

ក្លិបព្រះខ័នរាជស្វាយរៀងអាចនិយាយថា ជាក្លិបជោគជ័យមួយនៅលីគកម្ពុជាដែលសំបូរទៅដោយកីឡាករមានបទពិសោធន៍ច្រើនក្រាស់ក្រាល និងបច្ចេកទេសល្អ ប៉ុន្តែប្រមាណ ២ឆ្នាំក្រោយនេះ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះហាក់មិនសមប្រកបដែលរបូតពានទាំង លីគ និង ពានសម្តេច ហ៊ុន សែនថែមទៀត។

បើទោះជាប៉ុន្មានឆ្នាំកន្លងមកនេះក្លិបមិនទទួលបានពានរង្វាន់ក៏ពិតមែន ប៉ុន្តែក្លិបជោគជ័យនូវការសហការជាមួយក្រុមហ៊ុនឧបត្ថម្ភនានា តួយ៉ាងដូចជា៖ ផលិតផលសម្រាប់សម្រួលសាច់ដុំ Starbalm Warm Gel , Carabao Energy Drink និងចុងក្រោយនេះកាលពីម្សិលមិញ ក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាសពីដៃគូសហការថ្មី គឺក្រុមហ៊ុនយក្ស TikTok ក្នុងនាមជាដៃគូពាណិជ្ជកម្មផ្លូវការទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង