ប្រសិនបើគេចង់ចេញពីក្លិបខ្ញុំឲ្យគេទៅភ្លាម! នេះជាការលើកឡើងរបស់លោក Klopp បន្ទាប់ពីជួបរឿង…
បន្ទាប់ពីច្បាស់ថា Liverpool មិនលេងក្រខណ្ឌ Champions League នៅរដូវកាលក្រោយខ្សែប្រយុទ្ធ Mohamed Salah បានបង្ហោះលើបណ្តាញសង្គមដោយនិយាយថា រូបគេខូចចិត្តខ្លាំងណាស់ ដែលក្រុមរបស់គេបរាជ័យក្នុងការមិនបានប្រកួតក្នុងពានរង្វាន់កំពូលទី១ របស់អ៊ឺរ៉ុប ដែលធ្វើឲ្យអ្នកសារព័ត៌មានមួយចំនួនបានយកតម្រុយនេះ ថាកីឡាករសញ្ញាតិអេហ្ស៊ីបអាចនិងពិចារណាអំពីអនាគតរបស់គេជាមួយក្លិប Liverpool។
ទោះជាយ៉ាងណាក៏ដោយ លោក Jurgen Klopp មិនបានរីករាយនិងគំនិតនេះទេ នៅពេលត្រូវបានសាកសួរអំពីរឿងនេះនៅក្នុងសន្និសីទសារព័ត៌មាន ដែលគ្រូបង្វឹករូបនេះលើកឡើងថា៖
Salah ចូលចិត្តនៅទីនេះ គេជាផ្នែកមួយនៃការសុំទោសចំពោះអ្វីដែលយើងបានធ្វើ មិនមែនជាការសុំទោសចំពោះអ្វីដែលអ្នកដទៃបានធ្វើនោះទេ ប្រសិនបើមានកីឡាករណាម្នាក់មករកខ្ញុំ ហើយនិយាយថា ក្រុមរបស់យើងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League ទេហើយខ្ញុំត្រូវតែចាកចេញ នោះខ្ញុំនិងជំរុញឲ្យរូបគេទៅកាន់ក្លិបផ្សេងភ្លាម។
លោកបានបន្ថែមទៀតថា៖
ខ្ញុំមិនដែលនិយាយថា ខ្ញុំត្រូវតែធ្វើការនៅ Champions League នោះទេ ខ្ញុំទទួលខុសត្រូវចំពោះ ភាពរញ៉េរញ៉ៃនេះ អ្នកមិនអាចទៅក្នុងគ្រានេះបានទេ ហើយក៏គ្មាននរណាម្នាក់បានសួរខ្ញុំទេ អំពីការចាកចេញ។
គួរបញ្ជាក់ថា ក្រុមហង្សប្រហម Liverpool ត្រូវបានកាត់ចេញពីការប្រកួត UEFA Champions League ត្រូវទៅលេងនៅ Europa League វិញ បន្ទាប់ពីក្លិបស្ថិតនៅលេខរៀងទី៥ ក្នុងតារាង Premier Leauge សម្រាប់រដូវកាលនេះ៕ ប្រភព៖ tribuna