កីឡាកររូបនេះអាចនឹងចាកចេញពី Real Madrid នៅរដូវកាលនេះហើយក្រោយរួមរស់ជាមួយក្លិបអស់រយៈពេលជាច្រើនឆ្នាំ

ម្ចាស់អាវលេខ11 របស់ក្លិប Real Madrid គឺកីឡាករ Marco Asensio ទំនងនឹងចាកចេញក្រោយកុងត្រារបស់គេអស់សុពលភាពនៅរដូវកាលនេះ។

កីឡាករ Marco Asensio បានចូលរួមជាមួយនិងក្លិបអធីរាជស Real Madrid ចាប់តាំងពី ឆ្នាំ2014 មកម្លេះ ប៉ុន្តែរូបគេត្រូវបានក្លិបបានដាក់អោយក្រុម Espanyol ខ្ចីជើងរយៈពេលមួយរដូវកាល លុះមកដល់ឆ្នាំ2016 ទើបកីឡាកររូបនេះមានឪកាសចូលរួមជាមួយក្លិប Realរហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមជាកីឡាកររបស់អធិរាជស ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះបានឈ្នះពានរង្វាន់ធំជាច្រើនជា មួយក្លិបរួមមានដូចជាឈ្នះពានរង្វាន់ SPANISH CUP បានមួយលើក ឈ្នះ FIFA CLUB WORLD CUP ចំនួន ៤ដង ឈ្នះពានរង្វាន់ UEFA CHAMPIONS LEAGUE .UEFA SUPERCUP .SPANISH SUPER CUP និង LALIGA ចំនួន 3លើកដូចៗ គ្នា។

គួរបញ្ចាក់ថា Marco Asensio ទាត់បាល់បញ្ចូលទីចំនួន 12 គ្រាប់ និង បញ្ចូនបាល់អោយមិត្តរួមក្រុមចំនួន 8ដង ក្នុងចំណោម 50ក្រកួតដែលរូបគេលេងអោយក្លិប Real Madrid នៅរដូវកាល 2022-2023 នេះ៕

អត្ថបទដែលជាប់ទាក់ទង