ការប្រកួតមិត្តភាពអន្តរជាតិក្រុមជម្រើសជាតិកម្ពុជាខែក្រោយនេះត្រូវបានដាក់ឈ្មោះថ្មីមួយ
ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ នាវេលាម៉ោង ១៩:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានដាក់ឈ្មោះប្រកួតមិត្តភាពអន្តរជាតិនេះថា “Vattanac International Friendly Match”
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ជួបជាមួយ ក្រុមជម្រើសជាតិបង់ក្លាដែស ចំនួន៣ដងរួចមកហើយគឺ ក្រុមគោព្រៃចាញ់ក្នុងលទ្ធផល ១ទល់នឹង០ ទាំងបីលើក ៕