Lampard សារភាពថា Mason Mount អាចចាកចេញពី Chelsea

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបតោខៀវ Chelsea លោក Frank Lampard បានសារភាពថា លោកមិនអាចផ្តល់ការធានាណាមួយលើអនាគតរបស់ខ្សែបម្រើ Mason Mount បាននោះទេ។ ទោះបីជាមានការចរចាគ្នាយ៉ាងយូរក៏ដោយ នៅតែកីឡាករវ័យ ២៤ឆ្នាំរូបនេះមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបតោខៀវលើកុងត្រាថ្មីបានទេ ហើយរូបគេនឹងក្លាយទៅជាកីឡាករឥតគិតថ្លៃនៅរដូវក្តៅឆ្នាំ ២០២៤។

ថ្លែងទៅកាន់សារព័ត៌មាន Sky Sports News មុនការប្រកួតចាញ់ក្រុម Manchester United ក្នុងលទ្ធផល ៤-១កាលពីថ្ងៃព្រហស្បតិ៍ លោក Lampard បានសារភាពថាលោកមិនដឹងថានិងមានអ្វីកើតឡើងជាមួយអនាគតរបស់ Mount​ នោះទេ ដែលខ្សែបម្រើអាចនិងចាកចេញ។

គួរបញ្ចាក់ថា កីឡាករសញ្ជាតិអង់គ្លេស រូបនេះបានស៊ុតបញ្ចូលទីត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៦ដងក្នុងការបង្ហាញខ្លួន ៣៥ប្រកួតក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយបានចូលលេងក្នុងទីលានត្រឹមតែ ១៦នាទីនៃការប្រកួត Premier League ចាប់តាំងពីដើមខែមីនាមក ដោយសារមូលហេតុរបួសត្រគាក៕

អត្ថបទដែលជាប់ទាក់ទង