តើ Dortmund អាចលើកពានរង្វាន់លីគ​អាល្លឺម៉ង់បានដែរឬទេ?

ពានរង្វាន់ Bundesliga នៅសល់ត្រឺមតែមួយប្រកួតប៉ុណ្ណោះសម្រាប់រដូវកាលនេះដោយក្រុម Borussia Dortmund មានភាគរយខ្ពស់ជាងគេបង្អស់ដែលក្លាយជាជើងឯក។

ក្រុមបាល់ទាត់ Borussia Dortmund មាន 70ពិន្ទុ និងឈរនៅកំពូលតារាង Bundesliga ដោយតាមពីក្រោយដោយក្រុមបាល់ទាត់ Bayern Munich មានត្រឹមតែ 68ពិន្ទុប៉ុណ្ណោះ។ ការប្រកួតនៅក្នុងរាត្រីនេះបានក្លាយជាការប្រកួតដល់អស្ចារ្យរបស់ក្រុមទាំង២ ដោយក្រុម Dortmund ត្រូវការឈ្នះដាច់ខាតលើក្រុម Mainz 05 ដើម្បីក្លាយជាជើងឯកនៃពានរង្វាន់ Bundesliga នៅក្នុងឆ្នាំនេះ។ ក្នុងគរណីបើសិនជាពួកគេភ្លាត់ចាញ់ ឬក៏ស្មើរ ហើយក្រុមបាល់ទាត់ Bayern យកឈ្នះលើក្រុម Koln វិញនោះ ក្រុម Bayern និងក្លាយជាម្ចាស់ជើងឯក Bundesliga ផងដែរ។

គួរបញ្ចាក់ផងដែរថាក្រុម Borussia Dortmund ខកខានលើកពានលីគកំពូលរបស់ អាល្លឺម៉ង់​ មួយនេះអស់រយះពេល 10ឆ្នាំហើយ។

អត្ថបទដែលជាប់ទាក់ទង