ក្រុមដែលកម្សត់បំផុតដែលទើបតែឡើងមកលេង Premier League
មកស្គាល់ពីក្លិបដែលឡេីងមក Premier League ក្រោយឈ្នះវគ្គ Play-off លេីក្រុម Coventry យប់មិញគឺក្លិប Luton Town។
យើងត្រលប់ទៅកាន់ឆ្នាំ ២០០៩ក្លិបមួយនេះស្ថិតក្នុងលីគទី៤ របស់អង់គ្លេស ក្រោយមកដោយមានបញ្ហាសេដ្ឋកិច្ចនៅក្នុងក្លិប ពួកគេធ្លាក់កាន់តែជ្រៅ រហូតដល់លីគមិនមែនអាជីព។ យ៉ាងណាមិញ ពួកគេចាយពេលត្រឹម ១០ឆ្នាំប៉ុណ្ណោះ ដេីម្បីឡេីងមកលេងនៅលីគកំពូលអង់គ្លេស។
ចំណែក កីឡដ្ឋានរបស់ក្លិបដែលមានឈ្មោះថា Kenilworth Road ត្រូវចំណាយប្រមាណ ១០លានដុល្លារសម្រាប់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឲ្យត្រូវតាមស្ដង់ដារបស់ក្របខណ្ឌ Premier League។ ចំពោះកីឡដ្ឋានបច្ចុប្បន្ន អាចផ្ទុកអ្នកទស្សនាបានត្រឹម ១០,០០០នាក់ប៉ុណ្ណោះ ដែលផ្លូវចូលទៅក្នុងកីឡដ្ឋាន អ្នកទស្សនាឫអ្នកគាំទ្រត្រូវដេីរឆ្លងកាត់ផ្ទះប្រជាជនជាមុនសិន។