ណាហ្គាវើលបានឡើងទៅកានវគ្គផ្តាច់ព្រ័ត្រ

ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានយកឈ្នះទៅលើវីសាខា ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្ររងចាំតែភ្នំពេញក្រោន និងគីរីវង់សុខសែនជ័យ ដែលត្រូវប្រកួតដណ្តើមកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ។

កាលពីម្សិលមិញនេះមានការប្រកួតរវាងក្រុមបាល់ទាត់វិសាខា និងក្រុមណាហ្គាវើលដ៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជើងទី២ ដែលធ្វើឡើងនៅកីឡដ្ឋាន ព្រីនស៍ ។ នៅក្នុងការប្រកួតជើងទី១ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានយកឈ្នះទៅលើក្រុមបាល់ទាត់វីសាខា ក្នុងលទ្ធផល ១-០ ដោយទាត់បញ្ចូលទីដោយកីឡាករ ដាវ នឹម។ ក្នុងការប្រកួតដល់ស្វិតស្វាញ អស់៩០នាទីរបស់ក្រុមទាំង២ នៅជើងទី២ បានត្រឹមស្មើគ្នា ១-១ប៉ុណ្ណោះដោយសរុបទាំង២ជើង ក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានយកឈ្នះលើក្រុមវិសាខាក្នុងលទ្ធផល ២-១។ សម្រាប់រសៀលនេះនៅកីឡដ្ឋាន RSN ក៏មានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាដោយ ក្រុមបាល់ទាត់ភ្នំពេញក្រោន និងត្រូវប្រកួតជាមួយក្រុមគីរីវង់សុខសែនជ័យ នៅវេលាម៉ោង ៦:៣០នាទីតទៅ។

តើក្រុមទាំង២ អ្នកណាអាចឡើងទៅជួបណាហ្គាវើលនៅវគ្គផ្តាច់ព្រ័ត្រ?

អត្ថបទដែលជាប់ទាក់ទង