តើក្រុមមួយណាឡើងទៅជួបណាហ្គាវើលដ៍ក្នុងវគ្គផ្តាច់ព្រ័ត្រ?

ក្រុមបាល់ទាត់ណាហ្គាវើលដ៍បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះទៅលើក្រុមវិសាខា ក្រោយសរុបលទ្ធផលទាំង២ជើងគឹ ២-១។

ភ្នំពេញក្រោន និង គីរីវង់សុខសែនជ័យ ត្រូវប្រកួតកាត់សេចក្តីក្នុងជើងទី២ នេះដែលនឹងធ្វើឡើងនៅកីឡដ្ឋាន RSN នៅវេលាបន្តិចទៀតនេះ ។ ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គបន្ត ដោយពួកគេយកឈ្នះទៅលើក្រុមគីរីវង់ ក្នុងលទ្ធផល ៣-០ កាលពីជើងទី១ រួចមកហើយសម្រាប់ការប្រកួតនៅជើងទី២ នេះវិញក្រុមនេះត្រូវការត្រឹមស្មើរប៉ុណ្ណោះដើម្បីធានាកៅអី១០០%ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ខេមបូឌានលីគខាប់រដូវកាល២០២៣ នេះ។

គួរបញ្ចាក់ផងដែរថាក្លិបបាល់ទាត់ភ្នំពេញក្រោន ជាម្ចាស់ជើងឯកពានរង្វាន់លីគខាប់រដូវកាល ២០២២ តើចុះក្នុងឆ្នាំនេះវិញពួកគេអាចសាងប្រវត្តិសាស្រ្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ២ឆ្នាំជាប់គ្នាបានដែរឬទេ?

អត្ថបទដែលជាប់ទាក់ទង