រកឃើញហើយក្រុមខ្លាំងទាំងពីរឡើងទៅវគ្គផ្តាច់ព្រ័ត្រ Cambodian League Cup 2023

ពានរង្វាន់ Cambodian League Cup បានរកឃើញក្រុមដែលអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយហើយបន្ទាប់ពីការប្រកួតជើងទី២សប្តាហ៍មុននេះ។

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមវិសាខា មិនអាចសងសឹកយកឈ្នះ ក្រុមណាហ្កាវើលវិញបានទេ ដោយលទ្ធផល ១ទល់នឹង១ សរុបទាំងពីរជើង វិសាខា១ ណាហ្កាវើល២ ( ណាហ្កាវើលឡើងទៅវគ្គផ្តាច់ព្រ័ត្រ)។ ចំពោះកាលពីម្សិលមិញ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមភ្នំពេញក្រោន បានលត់ ក្រុមគីរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ៣ទល់នឹង០ សរុបទាំងពីរជើង ភ្នំពេញក្រោន៦ គីរីវង្សសុខសែនជ័យ ០ ( ភ្នំពេញក្រោន ឡើងទៅវគ្គផ្តាចព្រ័ត្រជួបជាមួយណាហ្កាវើល ) ។

បញ្ជាក់ផងដែរថាក្រុមទាំង២ ភ្នំពេញក្រោន នឹង ណាហ្កាវើល ត្រូវប្រកួតផ្តាច់ព្រ័ត្រនៅសប្តាហ័ក្រោយ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៣ នៅទឹកដី Tiffy Army វេលាម៉ោង ៦នឹង៣០នាទីល្ងាច ៕

អត្ថបទដែលជាប់ទាក់ទង