ច្បាស់ៗ Mbappe អះអាងថានិងបន្តនៅ PSG ទៀតសម្រាប់រដូវកាលក្រោយ

ខ្សែប្រយុទ្ធ Kylian Mbappe បានបញ្ជាក់ថារូបគេនិងលេងឱ្យក្លិប Paris Saint-Germain នៅរដូវកាលក្រោយបន្តទៀត។ គេបាន​បញ្ជាក់​ថា ​នឹង​គោរព​កិច្ច​សន្យា​របស់​ខ្លួន។ PSG បានទទួល Mbappe ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំកាលពីដូវក្តៅមុន បន្ទាប់ពីកីឡាករវ័យ ២៤ឆ្នាំរូបនេះបានខិតជិតនៃការចាកចេញទៅក្លិប Real Madrid លើការផ្ទេរដោយឥតគិតថ្លៃ។

Kylian Mbappe បានប្រាប់គេហទំព័រ Goal ថា៖ ឆ្នាំក្រោយខ្ញុំនឹងលេងនៅ Paris Saint-Germain ដដែល ខ្ញុំនៅតែមានកិច្ចសន្យា ហើយខ្ញុំនឹងគោរពកិច្ចសន្យារបស់ខ្ញុំ។

យោងតាមរបាយការណ៍នៅដើមរដូវកាលបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង មិនសប្បាយចិត្តនៅ PSG ឡើយ ហើយរូបគេអាចនិងចាកចេញនៅរដូវក្តៅនេះ។ ទោះជាយ៉ាងណា ក្លិបស្ដេចសរ Real Madrid នៅតែចិញ្ចឹមចិត្តក្នុងការចុះហត្ថលេខាលើ Mbappe ប៉ុន្តែកំពុងរង់ចាំកីឡាកររូបនេះដើម្បីធ្វើការផ្លាស់ប្តូរជាលើកដំបូង នេះបើយោងតាម ​​El Nacional ។

គួរបញ្ជាក់ថា កីឡាករឆ្នើមសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួនលើទីលានឲ្យក្រុម PSG ចំនួន ៤២លើក និងស៊ុតបញ្ចូលទីចំនួន ៤០គ្រាប់សម្រាប់រដូវកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង