តោះមកនិយាយពីការអភិវឌ្ឍន៍ថ្នាលយុវជន
កាលពីមុនយើងតែងតែនិយាយថា ពួកយើងធ្វើគ្រប់យ៉ាងដើម្បីសុីហ្គេម២០២៣ ដូចនេះការខិតខំប្រឹងប្រែងរបស់យើងក៏បានធ្វើរួចហើយតែយ៉ាងណាលទ្ធផលមិនសមប្រកប ។
បើក្រឡេកមើលមកការអភិវឌ្ឍន៍យើងត្រូវការពង្រឹងពីថ្នាល អាយុ១១ឆ្នាំ ឡើងទៅដែលអនុញ្ញាតិធ្វើការបង្កើតពានរង្វាន់នានាអោយបានគ្រប់កំរិតដើម្បីអោយគ្រឹះថ្នាលរបស់យើងមានភាពច្បាស់លាស់ក្នុងវិស័យបាល់ទាត់មួយនេះ ។
តួយ៉ាងចាប់តាំងពីដើមឆ្នាំនេះឱកាសក្នុងការប្រកួតប្រជែងរបស់ប្អូនៗថ្នាលនៃក្លិបនីមួយៗទើបមានពានរង្វាន់ Smart Youth League តែមួយប៉ុណ្ណោះដែលបរិមាណនេះនៅមិនគ្រប់គ្រាន់ក្នុងការផ្សារភ្ជាប់ពីថ្នាលយុវជនទៅឈុតធំបានល្អនៅឡើយទេ ដូច្នេះហើយក្រសួងពាក់ព័ន្ធគួរជំរុញអោយគ្រប់ស្ថាប័នមិនថារដ្ឋរឺឯកជនបង្កើតពានរង្វាន់យុវជនអោយបានកាន់តែច្រើនដើម្បីអោយពួកគាត់ទទួលបានការប្រកួតប្រជែង ។
បើប្រៀបធៀបទៅប្រទេសឡាវដែលកំពុងអភិវឌ្ឍន៍ថ្នាលយុវជនប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានវិវត្តន៍ខ្លួនយ៉ាងលឿនដោយផ្តោតលើយុវជន អាយុក្រោម ១០ឆ្នាំ ១២ឆ្នាំ និងក្រោម ១៤ឆ្នាំ ៕