លោក Roberto Martinez បានបញ្ចេញបញ្ចីឈ្មោះកីឡាករ ២៦នាក់សម្រាប់ត្រៀមវគ្គជម្រុះ UEFA Euro 2024

ក្រុមជម្រើសជាតិព័រទុយហ្កាល់បានកោះហៅកីឡាករសរុប ២៦នាក់ ខណ:ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប្រធានក្រុម ត្រៀមវគ្គជម្រុះ UEFA Euro 2024 ដើម្បីដណ្តើមកៅអីទៅប្រទេសអាល្លឺម៉ង់។

លោក Roberto Martinez ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ជំនួសកៅអីលោក Fernando Santos ដែលបានចាកចេញក្រោយព្រឹត្តិការណ៍ World Cup ២០២២ ។ លោក Roberto Martinez ធ្លាប់សាងស្នាដៃធំៗជាច្រើន ជួយក្រុម Swansea City ឈ្នះពាន EFL League One នៅឆ្នាំ ២០០៧-០៨ ជួយក្រុម Wigan Athletic ឈ្នះពាន FA Cup នៅឆ្នាំ ២០១២-១៣ ជួយក្រុមជម្រើសជាតិហែលហ្ស៊ិក ទទួលបានចំណាត់ថ្នាក់លេខ៣ World Cup ឆ្នាំ ២០១៨។

នេះជាបញ្ចីឈ្មោះកីឡាករ ២៦នាក់របស់ក្រុម ព័រទុយហ្គាល់ តៀមប្រកួតវគ្គជម្រុះ UEFA Euro ២០២៤

អត្ថបទដែលជាប់ទាក់ទង