លោកគ្រូ អ៊ុក សុធី បញ្ចេញមតិខ្លះពីបាល់ទាត់បច្ចុប្បន្ន

លោកគ្រូជំនួយជម្រើសជាតិ អ៊ុក សុធី គឺគ្រូដែលមានបទពិសោធន៍ជោគជាំទាំងការលេងនិងជាគ្រូបង្វឹក ។ លោកគ្រូក៏បានរួមចំណែកជាច្រើនក្នុងការបណ្តុះថ្នាលយុវជនកាលនៅជាគ្រូក្លិបភ្នំពេញក្រោន និង​ សូទីឡូអង្គរ ផងដែរ ។

រូបភាព៖ Coach Ouk Sothy -អ៊ុក សុធី

លោកគ្រូក៏បានបញ្ចេញមតិមួយចំនួនពាក់ពា័ន្ធនឹងការប្រើប្រាស់ធនធានគ្រូបង្វឹកខ្មែរថា៖ “អង្គុយមើលក្មេងៗកំពុងហាត់បាល់ និងសង្កេតថាក្មេងៗឥលូវងាកមកលេងកីឡាច្រើន រៀងរាល់ចុងសប្តាហ៍ ឫពេលសម្រាកពីការសិក្សា ជាពិសេសកីឡាបាល់ទាត់ ដែលគួរអោយសសើរដែលក្មេងៗសម័យឥឡូវខុសគ្នាពីមុនឆ្ងាយ។ឥលូវសូម្បីតែឪពុកម្តាយ ក៍បានចូលរួមជំរុញ និងតែងតែមកលើកទឹកចិត្តដល់ទីលាន មានទាំងទីលានល្អៗ សំភារៈសំបូរបែប និងមានលោកគ្រូល្អៗដែលបានបង្ហាត់។តែទោះបីជាមានគ្រូល្អច្រើនក្តី តែយើងនៅតែខ្វះខាត ធនធានគ្រូខ្មែរជាច្រើន ជាពិសេសគ្រូដែលគាត់មានបទពិសោធន៍ធ្លាប់ជាកីឡាករអាជីព ឫកីឡាករជម្រើសជាតិ។ខ្ញុំជឿជាក់ថា បើសិនជាមានការចូលរួមពីគាត់(កីឡាករអាជីព កីឡាករជម្រើសជាតិ)ឲ្យបានច្រើន នោះក្មេងៗយើងនឹងមានការរីកចម្រើនបានមួយផ្នែកធំ សម្រាប់បាល់ទាត់កម្ពុជានាពេលអនាគត ព្រោះប្រទេសយើង មានក្មេងៗដែលស្រឡាញ់បាល់ទាត់ច្រើនណាស់” ៕

អត្ថបទដែលជាប់ទាក់ទង