លោក Erik Ten Hag បំភ័យលោក Pep Guardiola បែបនេះ មុនជួបគ្នានៅក្នុងពាន FA Cup វគ្គផ្តាច់ព្រ័ត្រ

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានលើកឡើងថា កូនក្រុមរបស់លោកនឹងខំប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីយកឈ្នះ Manchester City នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន FA Cup នៅសប្តាហ៍នេះ។

នៅថ្ងៃសៅរ៍ ទី៣ ខែ មិថុនា ខាងមុខនេះ ក្រុម Man United នឹងត្រូវប៉ះគ្នាជាមួយ Man City នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup នៅកីឡដ្ឋាន Wembley ដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍។នៅថ្ងៃសៅរ៍ ទី៣ ខែ មិថុនា ខាងមុខនេះ ក្រុម Man United នឹងត្រូវប៉ះគ្នាជាមួយ Man City នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup នៅកីឡដ្ឋាន Wembley ដែលមានមូលដ្ឋាននៅទីក្រុង ឡុងដ៍។

មុនជំនួបនៅថ្ងៃ សៅរ៍ សប្តាហ៍នេះចូលមកដល់លោក Ten Hag បាននិយាយដោយភាពជឿជាក់ពីក្រុមេបស់លោកនៅក្នុងកីឡាដ្ឋាន Old Trafford យ៉ាងដូច្នេះថា៖

វាគឺនៅសល់តែ ១ ប្រកួតទៀតប៉ុណ្ណោះ ហើយខ្ញុំប្រាកដណាស់ថា កីឡាកររបស់ពួកយើងនឹងប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីបំបាក់ Manchester City នៅសប្តាហ៍បន្ទាប់។ ខ្ញុំប្រាកដណាស់ ពួកយើងនឹងមានឱកាសល្អ ដើម្បីយកពានត្រឡប់មកកាន់ទឹកដី Old Trafford វិញ៕

អត្ថបទដែលជាប់ទាក់ទង