យ៉ាងមិចចេះ! Chelsea ត្រៀមទឹកប្រាក់ច្រើនជាង ១០០លាន ដើម្បីយកកីឡាកររូបនេះ

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Chelsea ដែលទើបតែងតាំងថ្មី ត្រូវបានគេរាយការណ៍ថាចង់នាំយកខ្សែបម្រើ Federico Valverde របស់ក្លិប Real Madrid មកកាន់ទឹកដី Stamford Bridge។ ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយ គឺជាកីឡាករបន្ថែមចុងក្រោយបំផុតក្នុងបញ្ជីគោលដៅរបស់ក្រុមតោខៀវ ខណៈដែលលោក Pochettino ចង់ចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធម្នាក់នេះ។

យោងតាមរបាយការណ៍របស់គេហទំព័រ SPORT បានឲ្យដឹងថា គ្រូបង្វឹកវ័យ ៥១ឆ្នាំបានជំរុញជាខ្លាំងឲ្យក្រុមថ្មីរបស់លោកទទួលបានការផ្លាស់ប្តូរសម្រាប់ Valverde នៅរដូវក្តៅនេះ។ ក្រុមតោខៀវកំពុងសិក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករអ៊ុយរ៉ាហ្គាយ ហើយត្រូវបានគេរាយការណ៍ថាបានត្រៀមដេញថ្លៃដល់ទៅ ១០០លានអឺរ៉ូដើម្បីសាកល្បងក្លិបស្ដេចសរ Real Madrid ។

គួរបញ្ចាក់ថា Federico Valverde បានបង្ហាញខ្លួនលើទីលានចំនួន ៣៤ប្រកួតនៅ La Liga ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៤លើក។ រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ទៀត​នៅ UEFA Champions League និង​រក​បាន​គ្រាប់​បាល់​ទី​បី​​ក្នុង FIFA Club World Cup៕

អត្ថបទដែលជាប់ទាក់ទង