តោះមកដឹងពីតម្លៃសំបុត្រចូលរួមទស្សនារវាងក្រុមជម្រើសជាតិអូស្ត្រាលី ប្រកួតជាមួយជម្រើសជាតិអាហ្សង់ទីន នៅខែមិថុនាខាងមុខនេះ

ក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រកាសថាពួកគេនឹងមកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិនៅតំបន់អាសុីនៅថ្ងៃ FIFA DAY​​ ។

យោងតាមការចេញផ្សាយរបស់ The Beijinger បានលើកឡើងថាក្រុមម្ចាស់ពានរង្វាន់ World Cup ២០២២ នឹង​ត្រូវជាមួយនឹងក្រុមជម្រើសជាតិអូស្រ្តាលី នៅថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៣ខាមុខនេះ នៅកីឡដ្ឋាន Beijing Workers Stadium ប្រទេសចិន ។ ក្រោយការប្រកួតមិត្តភាពនេះចប់ពួកគេនឹងធ្វើដំណើរបន្តមកប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ខូនេសុី ជាបន្តនៅកីឡដ្ឋាន Gelora Bung Karno ក្នុងប្រទេសឥណ្ខូនេសុីផ្ទាល់នៅថ្ងៃទី១៩ ខែមិថុនាដូចគ្នា។

ចំពោះតំបន់សំបុត្រ អូស្រ្តាលីប៉ះ អាហ្សង់ទីន ត្រូវបែងចេញជា ៨តំបន់ខាងក្រោមនេះជាតម្លៃសំបុត្រទៅតាមតំបន់សំបុត្រនៃមួយ៖
-កម្រិតទី១¥680 = 96 ដុល្លារ
-កម្រិតទី២ ¥1880 = 265 ដុល្លារ
-កម្រិតទី៣ ¥2880 = 406 ដុល្លារ
-កម្រិតទី៤ ¥3280 = 463 ដុល្លារ
-កម្រិតទី៥ ¥3880 = 547 ដុល្លារ
-កម្រិតទី៦ ¥4880 = 688 ដុល្លារ
-កម្រិតទី៧ ¥6880 = 970 ដុល្លារ
-កម្រិតទី៨ ¥8880 = 1252 ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង