Busquets និយាយ​ពីអនាគតក្រោយ​ចប់​ជា​មួយ​ Barca

ខ្សែបម្រើ Busquets បានប្រកាសថាខ្លួននឹងចាកចេញពីក្លិប Barcelona ហើយក្រោយចប់រដូវកាលនេះ។

ក្នុងកិច្ចសម្ភាសម្ចាស់អាវលេខ៥ របស់ក្លិបអ្នកមានបុណ្យ Barcelona គឺកីឡាករ Sergio Busquets បាននិយាយទៅកាន់សារព័ត៌មាន​ RAC1 ​ទាក់ទង​នឹង​អនាគត​របស់​គេ​នៅ​រដូវកាល​ខាង​មុខ​ថា៖ «ខ្ញុំ​មាន​ជម្រើស​ ៣-៤ក្លឹប​ដែរ​នៅ​ពេល​នេះ ប៉ុន្តែ​ជម្រើស​ទាំង​នោះ​គឺ​សុទ្ធ​តែ​នៅ​ក្រៅ​អឺរ៉ុប​»។ កីឡាករ​នេះបានបន្ថែមទៀត​​ថា​៖«ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ ខ្ញុំ​នឹង​អាច​លេង​ប្រកួត​តទល់នឹង​ក្លឹប​ Barca ឬអត់នោះទេ នៅ​ពេល​ខាង​មុខ​»។

គួរបញ្ចាក់ផងដែលថាខ្សែបម្រើសញ្ចាតិអ៉េស្បាញរូបនេះបានចូលរួមជាមួយក្លិប FC Barcelona ចាត់តាំងពីឆ្នាំ២០០៨ មក។

អត្ថបទដែលជាប់ទាក់ទង