មនុស្សជាង ៣០នាក់ត្រូវបានចាប់ខ្លួន ក្រោយចាក់ផ្សាយបាល់ទាត់ Premier League គ្មានការអនុញ្ញាត

បុរស ៥នាក់ត្រូវបានចាប់ខ្លួន ក្រោយនាំគ្នាលួចចាក់ផ្សាយការប្រកួតបាល់ទាត់របស់អង់គ្លេស Premier League ដោយគ្មានការអនុញ្ញាត ដែលមានម្នាក់អាចជាប់ពន្ធនាគារចំនួន ១១ឆ្នាំ និងសមាជិក ៤នាក់ទៀតអាចជាប់ទោសចន្លោះពី ៣ទៅ ៥ឆ្នាំ។

ចំពោះការចាក់ផ្សាយខុសច្បាប់នេះ មានមនុស្សជាង ៥០,០០០នាក់បានបង់លុយចូលទស្សនា ដែលអាចរកចំណូលបានចំនួន ៧លានផោនក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ។ ក្របខណ្ឌ Premier League បានប្រកាសឲ្យដឹងទៀតថា សមាជិកទាំង ៥នាក់មានម្នាក់ឈ្មោះ Zak Smith មិនទាន់បានឃើញបង្ហាញខ្លួននៅតុលាការសម្រាប់ការកាត់ទោសនៅឡើយទេ ហើយអាជីវកម្មការចាក់ផ្សាយនេះមានបុគ្គលិកសរុបចំនួន ៣០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង