ខ្សែប្រយុទ្ធ សឹងតែភ្លេចឈ្មោះរបស់ PSG ម្នាក់នេះចង់ចាកពីក្លិបអោយបានលឿនតាមដែលអាចធ្វើបាន

កីឡាករ Mauro Icardi ដែលជាកីឡាកររបស់ក្លឹប Paris Saint-Germain (PSG) ត្រៀមផ្លាស់ប្តូរទៅកាន់ក្លិប Galatasaray ដោយតម្លៃផ្តាច់កុងត្រាចំនួន 10 លានអ៊ឺរ៉ូនៅរដូវក្តៅនេះ។ ខ្សែ​ប្រយុទ្ធ​នឹង​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ស្នាក់​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ បន្ទាប់​ពីរូបគេត្រូវបានក្រុម​តួកគីមួយនេះ​ខ្ចី​ជើងក្នុងរដូវកាលនេះ ។

យោងតាមរបាយការណ៍នៅ Le Parisien បានឱ្យដឹងថា Galatasaray ជិតឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ Icardi ។ PSG បានទាមទារ 10 លានអឺរ៉ូសម្រាប់កីឡាករអាហ្សង់ទីន ហើយភាគីទួរគីបានត្រៀមខ្លួនទទួលយក Icardi ផងដែរ។

ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន 21 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 7 ដងក្នុងការបង្ហាញខ្លួន 23 លើកក្នុងក្របខ័ណ្ឌ Super Lig នៅរដូវកាលនេះ ដើម្បីជួយក្រុមរបស់គាត់លើកពានលីគកំពូលទួរគី ផងដែរ។

អត្ថបទដែលជាប់ទាក់ទង