គ្រូបង្វឹកថ្មី Chelsea ហ៊ានជះលុយ ១០០លានអ៊ឺរ៉ូអោយតែបានកីឡាករ របស់ Real រូបនេះ

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ Chelsea ដែលទើបតែងតាំងថ្មី ត្រូវបានគេរាយការណ៍ថាចង់នាំយកខ្សែបម្រើ Federico Valverde របស់ក្លឹប Real Madrid មកកាន់ទឹកដី Stamford Bridge ។ ខ្សែបម្រើ អន្តរជាតិអ៊ុយរូហ្គាយរូបនេះ គឺជាកីឡាករចុងក្រោយបំផុតក្នុងបញ្ជីគោលដៅរបស់ក្រុមតោខៀវ ខណៈដែល Pochettino ចង់ចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធម្នាក់ ។

យោងតាមរបាយការណ៍របស់ SPORT លោក Pochettino កំពុងជំរុញក្រុមថ្មីរបស់គាត់ដើម្បីទទួលបានការផ្លាស់ប្តូរថ្មីជាមួយ Valverde នៅរដូវក្តៅនេះ។ ក្រុមតោខៀវកំពុងសិក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករអ៊ុយរូហ្គាយរូបនេះ ហើយត្រូវបានគេរាយការណ៍ថាបានត្រៀមដេញថ្លៃ 100 លានអឺរ៉ូដើម្បីសាកចិត្ត​ Real Madrid ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា ប្រធានក្លឹប Real Madrid លោក Florentino Perez នឹងបដិសេធរាល់សំណើរសម្រាប់ Valverde ។ ខ្សែបម្រើរូបនេះត្រូវបានគេមើលឃើញថាជាផ្នែកសំខាន់នៃអនាគតរបស់ក្លិប ហើយគ្មានការដេញថ្លៃណាមួយគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការពិចារណាសូម្បីតែលក់ចេញនោះទេ ។

អត្ថបទដែលជាប់ទាក់ទង