សោកស្តាយចំពោះក្លិបសូលទីឡូអង្គរបានប្រកាសដកខ្លួនពីលីគកម្ពុជា

ក្លិបសូលទីឡូអង្គរ បានបានប្រកាសរំសាយក្រុមហើយមូល​ហេតុ​ដោយ​សារ​តែ​ស្វែង​រក​ម្ចាស់​ឧបត្ថម្ភ​មិនបាន​ ខណៈលីគកម្ពុជាកាន់តែខិតជិតមកដល់។

ប្រធានក្លិបដែលមានមូលដ្ឋានមកពីខេត្តសៀមរាប នេះគឺលោក Keisuke Honda បានបង្ហោះសារមួយក្នុងគរណីហ្វេសបុកផ្លូវការរបស់លោកកាលពីព្រឹកមិញថា«ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ»។ លោកបានបន្ថែមទៀតថា ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។
សូមសំណាងល្អកម្ពុជា!

គួរបញ្ចាក់ផងដែរថា ក្លិបសូទីឡូអង្គរបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៧ សង្ឃឹមថាថ្ងៃណាមួយក្លិបមួយនេះនឹងត្រលប់ចូលរួមលីគកម្ពុជាម្តងទៀត។

អត្ថបទដែលជាប់ទាក់ទង