Chelsea កំពុងផ្តោតលើការចុះហត្ថលេខាខ្សែបម្រើ នឹងខ្សែប្រយុទ្ធលេខ៩
តាមសេចក្តីរាយការណ៍បានអោយដឹងថា CHELSEA នឹងផ្តោតលើការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលនៅរដូវក្តៅនេះ ជាមួយនឹងខ្សែប្រយុទ្ធលេខ 9 នៅរដូវកាលក្រោយ។ អ្នកចាត់ការថ្មី Mauricio Pochettino កំពុងរៀបចំផែនការរដូវក្តៅដ៏មមាញឹកនៅឯកីឡដ្ឋាន Stamford Bridge បន្ទាប់ពីការតែងតាំងរបស់គាត់ត្រូវបានបញ្ជប់កាលពីថ្ងៃចន្ទ។
ខ្សែបម្រើកណ្តាលត្រូវបានគេដឹងថា ជាតំបន់សំខាន់សម្រាប់ការពង្រឹងក្រុម ដោយកាសែត The Guardian បានរាយការណ៍ថាខ្សែបម្រើថ្មី ត្រូវបានគេមើលឃើញថាមានអាទិភាពជាងខ្សែប្រយុទ្ធ ផ្ទុយទៅវិញ Chelsea ត្រូវបានគេនិយាយថាបានមើលឃើញ Christopher Nkunku ជាខ្សែប្រយុទ្ធរបស់ពួកគេសម្រាប់រដូវកាល 2023-24 ។
Nkunku គ្រោងនឹងចូលរួមជាមួយក្រុមតោខៀវ តាំងពីពេលដែលទីផ្សារដោះដូរកីឡាករបើក កាលពីរដូវកាលមុនមកម្លេះ ប៉ុន្តែត្រូវបាន Leipzig បដិសេធសំណើរ។ កីឡាករសញ្ជាតិបារាំងរូបនេះដែលបច្ចុប្បន្នលេងឱ្យក្រុម RB Leipzig នៃក្របខ័ណ្ឌ Bundesliga បានលេងជាខ្សែប្រយុទ្ធដ៏សំខាន់ សម្រាប់ក្រុមមួយនេះ។
គួរអោយដឹងថា គាត់ស៊ុតបញ្ចូលទីបាន ២២ គ្រាប់សម្រាប់ Leipzig ក្នុងការបង្ហាញខ្លួន ៣៥ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុន។
ប្រភព៖ All Football