ក្លិបថ្មីមួយមានមូលដ្ឋាននៅកំពង់សោមដាក់គោលដៅចូលរួម Cambodia Premier League

បាល់ទាត់ខ្មែរ៖ លោក 𝗣𝗲𝘁𝗲𝗿 𝗞𝗼𝗼 អគ្គលេខាធិការក្លិបបាល់ទាត់ឡាយហ្វ Life Football Club បង្ហាញពីវឌ្ឍនភាពក្រុមពី៖
១ ដំណើរការកែលម្អកីឡដ្ឋាន
២ ការត្រៀមខ្លួនសម្រាប់ពាន KCC Pre-Season Cup 2023 លីគទី២ និងគោលដៅលីគកំពូល
៣ ជុំវិញជាក្លិបអាជីពដំបូងគេក្នុងខេត្តព្រះសីហនុ

លោក Peter ក៏បានបញ្ចេញចំណាប់អារម្មណ៍ជុំវិញការប្រកួតក្នុងពានរង្វាន់ KCC Pre-Season Cup 2023 ផងដែរថា៖ ការចាប់ពូលដែលពួកយើងបាននៅជាមួយក្រុមខ្លាំង Naga World FC និង ISI Dangkor Senchey ពិតជាការទទួលបទពិសោធន៍ដ៏ល្អមួយ ពួកយើងអាចនឹងបានរៀនសូត្រពីប្រកួតទាំងនោះ និងដឹងពីកំរិតរបស់យើងពេលដែលបានប្រកួតជាមួយក្លិបខ្លាំងទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង