ចុម! មានរឿងអីចេះ គេងលង់លក់តែម៉ាភ្លែតសោះ បេីកភ្នែកមកវិញមានរឿងទៀតហេីយ…
លោកគ្រូ អេ ភូថង និយាយរឿងក្នុងចិត្តទាំងយប់ អំពីរឿងមានអ្នកស៊ីញ៉េកុងត្រាសិស្សរបស់គាត់ ដោយមិនសួរនាំគាត់មួយមាត់។ ហើយលោកគ្រូ អេភូថង ក៏បាននិយាយថា៖
ថ្ងៃនេះផុសរាងយប់បន្តិចហើយទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំខ្ញុំ អេ ភូថង មិនដឹងអីផងហេតុអ្វីបានជាទៅសុីញ៉េកុងត្រាសិស្សរបស់ខ្ញុំអោយទៅអ្នកដ៏ទៃដោយមិនបានសួរខ្ញុំមួយមាត់?ចុះកាលពេល ៥ ទៅ ៦ ឆ្នាំមុនសិស្សខ្ញុំមិនទាន់ល្បីហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ?ហើយអ្នកដែលទៅចុះកុងត្រាអោយគេនឹងកាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បីហេតុអ្វីមិនមើលថែគាត់ផង?ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះអោយគាត់បានល្បីហេតុអ្វីអ្នកឯងទៅសុីញ៉េកុងត្រាដោយមិនបានប្រាប់ខ្ញុំអីមួយមាត់ចឹង ?ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើអោយសោះ !ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះគ្មានខ្សែហ៌ដូចអ្នកទេ តែសូមចេះអោយតម្លៃខ្ញុំផង !មិនចប់ដោយស្រួលៗនោះទេ ?
បន្ទាប់ពីលោកគ្រូ អេ ភូថង បង្ហោះសារបែបនេះរួច ស្រាប់តែ ១ម៉ោងក្រោយមកលោកគ្រូ ស៊ន អេលីត ក៏បានបង្ហោះសារបែបនេះផងដែរថា៖
វាជារឿងធម្មតាទេពេលយើងល្អអ្នកណាក៏គេចង់បានយើងដែរ តែកុំភ្លេចថាពេលយើងអស់តម្លៃគេក៏លែងត្រូវការយើងដែរ ចឹងហើយយើងក៏ត្រូវរៀនអោយតម្លៃខ្លួនឯងផង។សំណាងហើយក្លិបខ្ញុំអត់មានអ្នកល្បី
គួបញ្ជាក់ផងដែរថា មិនដឹងកូនសិស្សលោកគ្រូ អេ ភូថង ម្នាក់ណាទេ ហើយលក់ទៅណា អ្នកណាអ្នកលក់ ហេតុអីក៏លក់នោះទេ? ដោយមិនទាន់ដឹងច្បាស់ថា សិស្សក្បត់គ្រូឬក៏យ៉ាងណានោះឡើយ ដល់តែចាំការបំភ្លឺពីលោកគ្រូ អេ ភូថង តាមក្រោយប៉ុណ្ណោះ ទើកដឹដច្បាស់៕