Messi បញ្ចាក់យ៉ាងច្បាស់ៗថាខ្លួននឹងមិនត្រលប់មក Barcelona វិញទេ😨😨

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានប្រកាសថាខ្លួននិងចាកចេញពីក្លិប PSG នៅក្នុងខែមិថុនានេះហើយ។ មានសារព័ត៌មានមួយចំនួនធំបានចុះផ្សាយថាមានក្លិបជាច្រើនទាំងក្នុងទ្វីបអ៊ឺរ៉ុប នឹងអាសុី បានទាក់ទងទៅកីឡាកររូបនេះរួចមកហើយដើម្បីពិភាក្សាក្នុងការផ្តល់កុងត្រាអោយរូបគេ។ ក្នុងចំណោមក្លិបដែលបានទាក់ទងរូបនេះទាំងអស់ក្នុងនោះក៏មានក្លិបចាស់របស់គេផងដែលគឺក្រុមអ្នកមានបុណ្យ FC Barcelona ប៉ុន្តែយ៉ាងណាមិញ  Lionel Messi អាច​នឹង​មិន​ត្រលប់​ទៅ Barcelona វិញក្រោយ​មិន​ទាន់​ទទួល​បាន​ភាព​ច្បាស់លាស់​ពី​ក្លិបចាស់។

យោងតាមសារព័ត៌មាន​អេស្ប៉ាញ​ធំៗ​មួយចំនួនបានចុះផ្សាយថា Messi បាន​ប្រាប់ Barcelona ថា​ចង់​ត្រលប់​មក​ក្លិប​ចាស់​កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែទោះជាយ៉ាងណាមក​ទល់​ពេល​នេះ Messi មិន​ទាន់​ទទួល​បាន​ភាព​ច្បាស់​លាស់​អ្វី​ទាំង​ពី​សំណាក់ Barca រឿង​ចង់​យក​ខ្លួន​ទៅ​លេង​នៅ​ក្លិប​វិញនៅឡើយទេ ដោយសារតែបញ្ហាបែបនេះហើយទើប តារាឆ្នើមជំនាញជើងឆ្វេងរូបនេះ​មិន​ត្រលប់​ទៅ Barcelona វិញ​តែ​ម្ដង។ ​ក្លិប Barcelona និង​គ្រូ​បង្វឹក Xavi តែង​តែ​និយាយ​ជា​សាធារណៈ​ថា ចង់​បាន Messi វិល​ត្រលប់​មក​វិញ។

Lionel Messi គឺ​ជា​វីរបុរស​របស់​ក្លឹប Barca លេង​ឲ្យ​ក្លិប​ពី​នៅ​ថ្នាល​យុវជន រហូត​ដល់​ឈុត​ធំ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។ យ៉ាង​នេះ​ក្ដី បញ្ហា​ហិរញ្ញវត្ថុ​ក្លិប បាន​បង្ខំ​ភាគី​ក្លិប និង Messi ចែក​ផ្លូវ​គ្នា​កាល​ពី ២ ឆ្នាំ​មុន ហើយ​ Messi ក៏​បាន​ចូល​រួម​ជាមួយ PSG នៅ​ពេល​នោះ៕

អត្ថបទដែលជាប់ទាក់ទង