អីយ៉ាស់! ក្រោយអ្នកគាំទ្ររិះគុណខ្លាំងលើ Ge Gea ពេលនេះលោក Ten Hag ចេញមកនិយាយថា

ជំនួបកាលពីយប់មិញក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup រវាងក្រុម​ Manchester City ជាមួយក្រុម Manchester United ដោយលទ្ធផល ២-១ ដែលធ្វើឲ្យក្រុមមេឃខៀវទទួលបានជ័យជម្នះឈ្នះពាងរង្វាន់ដែលមានវ័យចំណាស់នៅអង់គ្លេសមួយនេះ ក្រោយចប់ការប្រកួតភ្លាមៗ អ្នកគាំទ្រក្រុមបិសាចក្រហមជាច្រើនបានរិះគុណលើអ្នកចាំទី David De Gea ជាខ្លាំង ក្រោយរបូត ២គ្រាប់ពិសេសគ្រាប់ទី ១ដែល Man City ប្រើពេលតែ ១៣វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញអ្នកចាត់ការទូទៅលោក Erik ten Hag បានចេញមុខមកស្រាយយ៉ាងដូច្នេះថា៖ “នៅពេលនេះ ខ្ញុំមិនចង់និយាយអំពីបញ្ហានៃការរិះគន់បែបនេះទេ ពីព្រោះពួកយើងធ្វើបានយ៉ាងល្អសម្រាប់រដូវកាលនេះរួមទាំង De Gea រូបគេបានបង្ហាញការលេងក្នុងនាមអ្នកចាំទីដ៏អស្ចារ្យមួយ និយាយបែបនេះមានន័យថា យើងកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែ​បញ្ហា​ក្នុង​ការ​ប្រកួត​ដែល​យើង​បានធ្វើ ត្រូវ​តែ​ខិតខំដើម្បីឱ្យ​ប្រសើរ​ឡើងជាងនេះ ប្រាកដ​ណាស់​ប្រសិន​បើ​យើង​ចង់​ឈាន​ដល់​ជំហាន​បន្ទាប់​និង​ឈ្នះ​ពាន​រង្វាន់ផ្សេងទៀត”។

គួរបញ្ជាក់ថា កីឡាករ​ David De Gea ចាប់តាំងពីចុងរដូវកាលមក រូបគេហាក់មិនសូវធ្វើបានល្អក្នុងការប្រកួតឡើយ ថែមទាំងមានរបាយការណ៍ជាច្រើនបានរាយការណ៍ថាក្រុមបិសាចក្រហមកំពុងតែរកអ្នកចាំទីណាម្នាក់ដើម្បីមកជំនួសរូបគេនៅរដូវកាលក្រោយនេះ គិតមកទល់បច្ចុប្បន្ន De Gea បានចូលរួមជាក្លិប Manchester United ជាង ១២ឆ្នាំមកហើយតាំងពីឆ្នាំ ២០១១ ដែលផ្លាស់មកពីក្លិប Atlético Madrid៕

អត្ថបទដែលជាប់ទាក់ទង