ពានរង្វាន់ Cambodian League Cup 2023 បញ្ចប់ដោយបាល់ប៉េណាល់ទីកាត់សេចក្តី

បាល់ទាត់ខ្មែរ៖ ពានរង្វាន់ Cambodian League Cup 2023 បានបង្កើត២ឆ្នាំរួចមកហើយចាប់ពីឆ្នាំ ២០២២ និង ២០២៣ ឆ្នាំនេះ ។

Cambodian League Cup 2023 គឺបានរចនារូបរាងពានរង្វាន់ថ្មីយ៉ាងស្រស់ស្អាតតាមរចនាបទខ្មែរ តួយ៉ាងពាននេះគឺបានទៅលើ ក្លិប ភ្នំពេញក្រោនជាអ្នកគ្រប់គ្រងម្តងរួចមកហើយ ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Cambodian League Cup កាលពីម្សិលមិញដែលមានការចូលរួមទស្សនាពីបងប្អូនប្រិយមិត្តយ៉ាងច្រើនកុះករ រវាង ក្លិប ណាហ្កាវើល និង ភ្នំពេញក្រោន ការប្រកួតនេះពិតជាជក់ចិត្តយ៉ាងខ្លាំងដោយក្រុមទាំងពីរអាចរកបានម្នាក់១គ្រាប់សម្រាប់ ៩០នាទី ពេញម៉ោងនៃប្រកួត ។ ភ្នំពេញក្រោនបាននាំមុខមុននៅនាទី ៣៣ ដោយកីឡាករចំនូលថ្មីជនជាតិជប៉ុន SHITATO SHIMIZU តែតបញ្ចូលទី និង ក្លិប ណាហ្កាវើល រកគ្រាប់តាមពីក្រោយដោយកីឡាករសញ្ជាតិប្រេសុីល MACIO នៅនាទី ៥៣ ។ ការប្រកួតបានអូសបន្លាយរហូតដល់ចប់ការប្រកួត៩០នាទី និង បន្តធ្វើការលេង ១៥នាទី ២ដងទៀត តែក្រុមទាំងពីរនៅតែរក្សាលទ្ធផល ១ទល់១ដដែល ទើបឈានដល់វគ្គប៉េណាល់ទីកាត់សេចក្តី ។

ចំពោះការប៉េណាល់ទីកាត់សេចក្តីនេះ ភ្នំពេញក្រោន ទាត់បញ្ចូលទីបាន ៣ គ្រាប់ និង ទាត់មិនចូល ២គ្រាប់ ចំណែកឯ ណាហ្កាវើល ទាត់បញ្ចូលទីបាន ២គ្រាប់ និង ទាត់មិនចូលទី ចំនួន ៣គ្រាប់ លទ្ធផលនេះគឺបានធ្វើអោយក្លិប ភ្នំពេញក្រោន លើកពានរង្វាន់នេះជាលើកទី២ និង ២ឆ្នាំជាប់ៗគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង