ពាន មករ ហ្វូតសាលលីគ ១ រកឃើញ២ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ
បាល់ទាត់ក្នុងសាល៖ ពាន មករ ហ្វូតសាលលីគ ១ បានស្វែងរកក្រុមពីរឡើងទៅវគ្គ Semi-Final ហើយគឺក្រុម Mihoel Young Gun Ft និង ក្រុម DIG88 FC ។
ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ វេលាម៉ោង ២និង៣០នាទី រសៀល Mihoel Young Gun Ft ប្រកួតជាមួយ ក្រុម Tai Chi Ft ជាលទ្ធផលក្រុម Mihoel Young Gun Ft យកឈ្នះ Taichi Ft យ៉ាងប្រផិតប្រភើយ ៦ទល់៥
ដោយក្រុម Mihoel Young Gun Ft ទាត់បញ្ចូលទីគ្រាប់ទី៦របស់ខ្លួននៅនាទីចុងក្រោយ សល់តែ ៩វិនាទីទៀតប៉ុណ្ណោះដែលកញ្ជែត្រូវផ្លុំបញ្ចប់ ។ ចំណែកការប្រកួតបន្ទាប់ថ្ងៃដដែលវេលាម៉ោង ៤និង៣០នាទី ល្ងាច ក្រុម DIG88 FC បានយកឈ្នះក្រុម ARIGATO UNITED ក្នុងលទ្ធផល ១៣ទល់និង២ ។
បញ្ជាក់ផងដែរថា៖ ក្រុមឈ្នះទាំងពីរនឹងជួបប្រកួតជាមួយគ្នានៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៥ ល្ងាច ។ ក្រុមដែលឈ្នះនីងឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបនឹងក្រុម OVMAL FC ៕