Xavi Hernandez បានបញ្ចាក់ថា Messi នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​​ចូល​រួម Barca ម្តងទៀត

អ្នកចាត់ការទូទៅរបស់ក្រុម FC Barcelona លោក Xavi Hernandez បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថាខ្សែប្រយុទ្ធ Lionel Messi នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នៅសប្ដាហ៍​ក្រោយនេះហើយថាត្រលប់មក Barca រិញឬក៏​អត់​។

លោក Xavi បានបញ្ចាក់យ៉ាងច្បាស់ៗថាខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះពិតជាចង់ត្រលប់មកក្លិបអ្នកមានបុណ្យវិញណាស់បច្ចុប្បន្នក្លិប Barca ត្រៀម​គ្រប់​យ៉ាង​ដើម្បី​សម្រួល​ឲ្យ​ Messi បាន​មក​លេង​នៅ​ក្លិប​ចាស់​វិញ នេះ​បើ​តាម​អ្វី​ដែល Xavi ប្រាប់​សារព័ត៌មាន Mundo Deportivo ខ្សែរប្រយុទ្ធ Lionel Messi បានសម្រេចចិត្តចាកចេញពី PSG ហើយនៅពេលចប់រដូវកាលនេះបើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក PSG លោកChristophe Galtier កាលពីពេលថ្មីនេះ ។

Lionel Messi គឺ​ជា​វីរបុរស​របស់​ក្លិប Barca លេង​ឲ្យ​ក្លឹប​ពី​នៅ​ថ្នាល​យុវជន រហូត​ដល់​ឈុត​ធំ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។ យ៉ាង​នេះ​ក្ដីបញ្ហា​ហិរញ្ញវត្ថុ​ក្លិបបាន​បង្ខំ​ភាគី​ក្លិបនិង Messi ចែក​ផ្លូវ​គ្នា​កាល​ពី ២ឆ្នាំមុនហើយ​ Messi ក៏​បាន​ចូល​រួម​ជាមួយ PSG នៅ​ពេល​នោះ៕

អត្ថបទដែលជាប់ទាក់ទង