ចំណាត់ថ្នាក់គ្រូបង្វឹកល្អបំផុតទាំង ៥នៅសតវត្សទី២១នេះ

ក្លិបបាល់ទាត់នៅលើពិភពលោក តែងមានអ្នកចាត់ការទូទៅឫហៅម៉្យាងទៀតថាគ្រូបង្វឹកដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុម។ ពួកគេមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំទម្រង់លេង និងយុទ្ធសាស្រ្តរួមរបស់ក្រុម។ បច្ចុប្បន្នកំពុងមានគ្រូបង្វឹកក្នុងក្រុមបាល់ទាត់មានឥទ្ធិពលជាច្រើន ពិសេសក្លិបនៅតំបន់អ៊ឺរ៉ុប ឥឡូវនេះ យើងមកស្គាល់គ្រូបង្វឹកដែលអស្ចារ្យ និងល្អបំផុតនៅសតវត្សទី២១នេះ៖

ទី៥, លោក Zinedine Zidane៖
លោក Zidane គឺជាអតីត​កីឡាករ​បាល់ទាត់ជម្រើសជាតិ​បារាំង​ បានក្លាយ​ជា​គ្រូ​បង្វឹក​ដែល​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​អាណាចក្រ​បាល់ទាត់ ដែលភាពលេចធ្លោរបស់លោក កាលពីពេលដែលដឹកនាំក្លិប Real Madrid យកឈ្នះជើងឯក UEFA Champions League ៣ដងជាប់គ្នាចាប់ពីឆ្នាំ ២០១៦ដល់ ២០១៨ នេះជាស្នាដៃមួយដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតប្រជែងក្របខណ្ឌអ៊ឺរ៉ុបមួយនេះ លើសពីនេះទៅទៀត លោកក៏ធ្លាប់ជួយក្រុមឲ្យ ទទួលបានពានរង្វាន់ La Liga ពីរ​ដងនិង FIFA Club World Cup ពីរ​ដង។

ទី៤, លោក Carlo Ancelotti៖
លោក Carlo Ancelotti ដែលជាអ្នកបច្ចេកទេសដ៏គួរឱ្យគោរពរបស់ជនជាតិអ៊ីតាលីបានបន្សល់ទុកនូវអារម្មណ៍ល្អៗលើទិដ្ឋភាពក្រុមបាល់ទាត់ដែលលោកធ្លាប់ដឹកនាំ ជាមួយនិងសមត្ថភាពគ្រប់គ្រងដ៏ប៉ិនប្រសប់ទៀតនោះ ធ្វើឲ្យលោកក្លាយជាគ្រូបង្វឹកដ៏មានឥទ្ធិពលបំផុតមួយ។ សមិទ្ធិផលរបស់លោក Ancelotti យ៉ាងច្រើន ដែលលោកដឹកនាំហើយទទួលបាន ទាំងពានរង្វាន់មិនថាតែក្នុងស្រុកឫក្រៅស្រុកទេ ពិសេសគឺពានរង្វាន់ UEFA Champions League ដែលលោកទទួលបាន។ អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់បានដឹកនាំក្លិបធំៗជាច្រើនរួមមាន Juventus, AC Milan, Chelsea, Paris Saint-Germain, Real Madrid និង Bayern Munich។

ទី៣, លោក Sir Alex Ferguson៖
លោក Sir Alex Ferguson ដែលជាអ្នកចាត់ការទូទៅសញ្ជាតិ Scotland គឺជាតួអង្គជោគជ័យក្នុងវិស័យបាល់ទាត់មួយសម្រាប់សតវត្សរ៍ទី ២១ ជាមួយនិងភាពអស្ចារ្យដែលមិនអាចបំភ្លេចបាន រជ្ជកាលរបស់លោក Ferguson នៅ Manchester United បានឃើញថា លោកបានកសាងប្រវត្តិសាស្រ្តជាច្រើនសម្រាប់ក្លិបដែលមិនធ្លាប់ទទួលបានដូចជា ឈ្នះជើងឯកពានរង្វាន់លីគកំពូល Premier League ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១៣លើក ឈ្នះពានរង្វាន់ UEFA Champions League ដែលមិនអាចបំភ្លេចបានចំនួនពីរដងក្នុងឆ្នាំ ១៩៩៩ និង ២០០៨។

ទី២, លោក Jose Mourinho៖
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្សល់ទុកនូវស្នាដៃជាច្រើន ដែលធ្លាប់ទទួលបានជាមួយក្លិប ភាពប៉ិនប្រសប់មើលលើកីឡាករធ្វើឲ្យលោក Mourinho ទទួលបានរហ្សនាមមួយដែលអ្នកគាំទ្របានដាក់ឲ្យនោះគឺ The special one ហើយក្លិបដែលលោកទៅដឹកនាំ គឺតែងតែទទួលបានផ្លែផ្កា។ ការជោគជ័យដំបូងរបស់លោកជាមួយក្លិប Porto ជាកន្លែងដែលបានដឹកនាំក្រុមពីខ្សោយទៅរកការទទួលជ័យជម្នះដ៏អស្ចារ្យក្នុងគឺពានរង្វាន់ UEFA Champions League ដោយមិននឹកស្មានមិនដល់ លោក Mourinho បានដឹកនាំក្លិបធំៗជាច្រើនរួមមាន Chelsea, Inter Milan, Real Madrid និង Manchester United។

ទី១, លោក Pep Guardiola៖
លោក Pep Guardiola ត្រូវបានគេដឹងថាជាគ្រូបង្វឹកមួយរូបដែលមានភាពប៉ិនប្រសប់យ៉ាងខ្លាំងក្នុងការឆ្នៃកីឡាករ ចំពោះកីឡាករដែលលោកបង្វឹកគឺតែងតែទទួលបានភាពលេចធ្លោក្នុងទីលានដូចជា Lionel Messi, Robert Lewandowski និង Sergio Agüero។ គ្រូបង្វឹកសញ្ជាតិអេស៉្បាញធ្លាប់បានដឹកនាំក្លិបបីហើយ ដែលសុទ្ធតែទទួលបានភាពជោគជ័យ ទី១ ក្លិប Barcelona ពីឆ្នាំ ២០០៨ដល់ឆ្នាំ ២០១២ ដែលទទួលបានពានរង្វាន់បីដែលមិនធ្លាប់មានពីមុនមក នៅក្នុងរដូវកាលដំបូងរបស់លោក ទាំងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់អឺរ៉ុបជាច្រើន ទី២ ក្លិប Bayern Munich ជាកន្លែងដែលលោកឈ្នះពានរង្វាន់លីគកំពូល Bundesliga ចំនួនបីលើក និងពានរង្វាន់ក្នុងស្រុកជាច្រើន ចុងក្រោយទី៣ ដែលលោកកំពុងតែដឹកនាំនោះគឺក្លិប Manchester City អ្វីដែលភ្ញាក់ផ្អើលនោះគឺ ដឹកនាំ​ ៥រដូវកាលឈ្នះជើងឯក Premier League ៥ដងដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង