អីយ៉ាស់! ក្លិបនៅអង់គ្លេសមួយនេះ កំពុងពិចារណាយក Maguire

ក្លិបមាន់ខ្នាយមាស Tottenham Hotspur និងពិចារណាលើការចុះហត្ថលេខាលើប្រធានក្រុម Manchester United កីឡាករ Harry Maguire នៅរដូវក្តៅនេះ។ ខ្សែការពារវ័យ ៣០ឆ្នាំទំនងជាចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ បន្ទាប់ពីរយៈពេល ៤ឆ្នាំដែលស្នាក់នៅជាមួយក្រុមបិសាចក្រហម ហើយរូបគេនៅតែរក្សាកំណត់ត្រាជាខ្សែការពារថ្លៃបំផុតលើលោក ដែលក្លិបដឹកនាំដោយលោក Ten Heg បានបញ្ចេញទឹកប្រាក់ ៨០លានផោនដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះពីក្លិប Leicester City ក្នុងឆ្នាំ ២០១៩។

យ៉ាង​ណា​មិញ ការ​បង្ហាញទម្រង់លេង​របស់​ ​Maguire ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ និងមិត្តរួមក្រុម។ អ្នកចាត់ការទូទៅលោក Erik ten Hag ពេញចិត្តភាពជាដៃគូ របស់ខ្សែការពារកណ្តាលកីឡាករ Raphael Varane និង Lisandro Martinez ជាង Maguire ចាប់តាំងពីលោកមកដឹកនាំ។ ទន្ទឹមនឹងនេះ ខ្សែការពាររូបបានបង្ហាញខ្លួនលើទីលានត្រឹមតែ ១៦ប្រកួតប៉ុណ្ណោះសម្រាប់ Manchester United ក្នុងរដូវកាល ២០២២-២៣ ។

គួរបញ្ជាក់ថា Harry Maguire ត្រូវបានគេមើលឃើញថា ធ្លាក់ទម្រង់លេងតាំងពីពេលដែលជំនាន់លោក Ole នៅដឹកនាំមកម្លេះ ហើយការបង្ហាញខ្លួនលើទីលានសរុបគិតមកទល់ពេលនេះឲ្យបិសាចក្រហមជាង ១៧៥លើក ស៊ុតបញ្ចូលទី៧គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង