មានពាក្យចចាមអារ៉ាមថាអតីតមិត្តស្រីរបស់ Gerrad Pique កំពុងមានទំនាក់ទំនងជាមួយកីឡាករដ៏ល្បីរូបនេះ

Lewis Hamilton ដែលជាអ្នកបើកអោយក្រុម Mercedes ក្នុងការប្រកួតប្រណាំងឡាន F1 (Formula 1) កំពុងមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយ អតីតដៃគូរបស់ Gerard Pique នាង Shakira ។ តារា​ចម្រៀង​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​បាន​ត្រលប់​មកពី Barcelona វិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដើម្បី​មើល​ការ​ប្រកួត Spanish GP។

នាងត្រូវបានគេថតរូបជាមួយ Lewis Hamilton នៅពេលពួកគេទទួលទានអាហារពេលល្ងាច នៅក្នុងភោជនីយដ្ឋានមួយ។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ Hamilton បានបង្កើតពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាដោយប្រាប់ថា៖

“ខ្ញុំត្រូវរកសង្សារឡាទីនឲ្យខ្លួនឯងម្នាក់ហើយ” ។

គួរបញ្ជាក់ផងដែរថា Shakira បានបែកបាក់ជាមួយអតីតដៃគូរបស់នាង លោក Gerard Pique កាលពីឆ្នាំមុន។ ក្រោយអ្នក​ទាំង​ពីរមានទំនាក់​ទំនងយ៉ាងយូរអស់រយៈពេល ១១ឆ្នាំ។ អ្នកចម្រៀងសញ្ជាតិ​កូឡុំប៊ី​រូប​នេះ​ទើប​តែ​មកពី Miami ទៅកាន់ Barcelona ជាមួយ​កូន​ៗ​របស់​នាង Milan និង Sasha។ នាងក៏ធ្លាប់ថតជាមួយ Hamilton នៅ Miami ផងដែរ។

អត្ថបទដែលជាប់ទាក់ទង