លោក Carlo Ancelotti ផ្តល់តម្រុយពីអនាគតរបស់តារា Real Madrid ២ រូបនេះ

លោក Carlo Ancelotti បានអះអាងថាទាំង Dani Ceballos និង Nacho Fernandez ត្រូវបានគេរំពឹងថានឹងបន្តនៅ Real Madrid នៅរដូវកាលក្រោយ។ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករទាំងពីរនឹងផុតកំណត់នៅរដូវក្តៅនេះ។

មាន​ការចុះផ្សាយ​យ៉ាង​ច្រើន​ពី Real Madrid ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះថា Karim Benzema, Marco Asensio, និង Eden Hazard នឹងចាកចេញ រីឯ Ceballos និង Nacho ត្រូវបានគេរំពឹងថាពួគេនឹងបន្តស្នាក់នៅ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីក្រុមរបស់គាត់ស្មើ ១-១ ទល់និង Atheltic Bilbao លោក Ancelotti បាននិយាយថា៖

“ខ្ញុំគិតថាពួកគេទាំងពីរ (Ceballos និង Nacho) នឹងស្នាក់នៅបន្ត”។

Ceballos បង្ហាញខ្លួនបាន ៤៦ ដងក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់ នឹងបង្កើតបាន ៩ ដងទៀត។ ចាប់តាំងពីការមកដល់ឆ្នាំ ២០១៧ កីឡាកររូបនេះបានស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងបានផ្តល់ជំនួយ ១២ ដងក្នុង ១២០ ប្រកួត។
ទន្ទឹមនឹងនោះ Nacho បានបង្ហាញខ្លួន ៣១៩ លើកសម្រាប់ក្លិប រួមទាំង ៤៤ ប្រកួតនៅរដូវកាលនេះផងដែរ។

អត្ថបទដែលជាប់ទាក់ទង