Al-Ittihad ជិតចុះហត្ថលេខាលើខ្សែបម្រើ N’Golo Kante របស់ Chelsea
កីឡាករ N’Golo Kante ត្រូវសារព័ត៌មានមួយចុះផ្សាយថារូបគេបានសម្រេចចិត្តចាកចេញពីក្លិប Chelsea ហើយដើម្បីចុះហត្ថលេខាជាមួយ Al-Ittihad លើការផ្ទេរដោយឥតគិតថ្លៃនេះបើយោងតាមអ្នកអ្នកកាសែតមួយរូបលោក Fabrizio Romano បានចុះផ្សាយនៅលើ Twitter ។
ខ្សែបម្រើសញ្ជាតិបារាំង N’Golo Kante ត្រូវបានសារព័ត៌មានមួយបានចុះផ្សាយថាបានយល់ព្រមលើកិច្ចព្រមព្រៀងរបស់ក្លិប Al-Ittihad ហើយដែលរូបគេទទួលបានកុងត្រាចំនួន ២ឆ្នាំ រួមទាំងប្រាក់ឈ្នួល ១០០លានអឺរ៉ូក្នុង ១ឆ្នាំ ដូចគ្នាទៅនឹងមិត្តរួមសញ្ជាតិជាតិរបស់គាត់ គឺកីឡាករ Benzema ជាមួយគ្នានោះផងដែរ សារព័ត៌មានបានបន្ថែមទៀតថា នាយកក្រុមហ៊ុន Al-Ittihad បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ហើយ ដើម្បីរៀបចំឯកសារចាំបាច់ និងបញ្ចប់កិច្ចព្រមព្រៀងជាមួយ Kante ។
ខ្សែបម្រើកណ្តាល N’Golo Kante ជាតួអង្គយ៉ាងសំខាន់របស់ក្លិបដែលបានជួយអោយក្រុមឈ្នះពានរង្វាន់ Premier League នៅរដូវកាល ២០១៦-២០១៧ នឹងជាចូលរួមចំណែកជួយអោយ Chelsea បានផ្តួល Manchester City ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២១ ។