Angel di Maria ប្រកាសថាខ្លួននឹងចាកចេញពីក្លិប Juventus

ខ្សែប្រយុទ្ធ Angel di Maria បាន​បញ្ជាក់​ថា​ គាត់​នឹង​ចាក​ចេញ​ពី​ក្លិប Juventus របស់ Serie A នៅ​ពេល​កុងត្រា​របស់​គាត់ផុត​កំណត់​នៅ​ចុង​ខែ​នេះ ហើយកីឡាករវ័យ ៣៥ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបយក្សអ៊ីតាលីកាលពីរដូវក្តៅមុន លើការផ្ទេរដោយឥតគិតថ្លៃពី Paris Saint-Germain និងបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយនិងជម្រើសនៃការបន្តរយៈពេល ១២ខែ។

ខ្សែបម្រើស្លាបអាហ្សង់ទីនរូបនេះនឹងមិនមានបំណងបន្តជាមួយក្លិបមួយនេះទេហើយគាត់នឹងក្លាយជាកីឡាករ free agent ចាប់ពីថ្ងៃទី ១ខែកក្កដានេះតទៅ កីឡាករ Di Maria បានលេងអោយក្លិបមួយនេះចំនួន២៦ប្រកួត រកបាន ៨គ្រាប់ នឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៧ដង កីឡាកររូបនេះបានបង្ហោះនៅក្នុង Instagram ផ្លូវការរបស់ខ្លួនដោយបាននិយាយនៅក្នុងសារនោះថា៖

ខ្ញុំ​ចាកចេញ​ដោយ​ចិត្ត​ស្ងប់​​ខ្ញុំបាន​ផ្តល់​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​ដើម្បី​ជួយ​ក្លិប​បន្ត​ឈ្នះ​ពាន ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​ទេ រូបគេបានបន្ថែមទៀតថាខ្ញុំចាកចេញជាមួយនឹងរស​ជាតិ​ជូរ​ចត់​នៃការមិនបានសម្រេចវា ប៉ុន្តែជាមួយនឹងសុភមង្គលនៃការទទួលយកមិត្តភក្តិជាច្រើនបន្ទាប់ពីសំលៀកបំពាក់ដ៏អស្ចារ្យ ដែលខ្ញុំបានចូលរួមជាមួយខ្ញុំ អរគុណមិត្តរួមក្រុមទាំងអស់សម្រាប់ការស្រលាញ់ ដែលពួកគេបានផ្តល់ឲ្យខ្ញុំតាំងពីថ្ងៃដំបូង ខ្ញុំតែងតែមានអារម្មណ៍ដូចនៅផ្ទះចឹង។

គួរបញ្ចាក់ផងដែរថា ខ្សែប្រយុទ្ធ Angel di Maria បានចាកចេញចាកចេញពីក្លិប Paris Saint-Germain នៅរដូវកាលមុន នឹងបានផ្លាស់ប្តួរមកក្រុម Juventus នៃទឹកដីប្រទេស អ៊ីតាលី មកដល់ពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង