ក្លិបយក្សនៅ EPL មួយនេះកំពុងប្រជែងជាមួយ Man United ក្នុងការចុះហត្ថលេខាលើ Neymar Jr
Chelsea ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខ Manchester United ក្នុងការប្រជែងយកតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Neymar នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ហើយក្លិបមួយនេះ ក៏កំពុងរៀបចំលក់ចេញកីឡាករទ្រង់ទ្រាយធំក្នុងរដូវកាលនេះ ដោយបានបញ្ជាក់រួចមកហើយពីការចាកចេញរបស់ Lionel Messi និង Sergio Ramos នាពេលថ្មីៗនេះផងដែរ។
PSG ក៏នឹងកំពុងស្វែងរកអ្នកចាត់ការថ្មីផងដែរ ដោយបានបញ្ចប់តួនាទីជាគ្រូបង្វឹករបស់ លោក Christophe Galtier ពីតួនាទីរបស់ខ្លួននៅក្នុងសប្តាហ៍នេះដែរ ហើយក្នុងនោះ Neymar អាចជាបុគ្គលដែលអាចចាកចេញផងដែរ ខណៈដែលក្លិបជាច្រើនមកពី Premier League បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេ។ Newcastle United និង Manchester United កំពុងនាំមុខគេ ប៉ុន្តែ Chelsea បានក្លាយជាអ្នកនាំមុខដ៏គួរឱ្យភ្ញាក់ផ្អើលវិញនៅពេលនេះ។
នេះបើយោងតាមរបាយការណ៍ពី Le10sport ដែលបានអះអាងថាក្រុមតោខៀវគាំទ្រអ្នកចាត់ការថ្មី លោក Mauricio Pochettino យ៉ាងពេញលេញក្នុងការដោះដូរកីឡាករ ដោយក្នុងនោះការនាំយក Neymar គឺជាផ្នែកមួយនៃផែនការរបស់អ្នកចាត់ការអាហ្សង់ទីនខាងលើ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីបញ្ចុះបញ្ចូល PSG ឱ្យលក់កីឡាករប្រេស៊ីលរូបនេះ ខណៈដែលគាត់នៅសល់រយៈពេល ២ ឆ្នាំលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។