ប្រធានក្រុម DIG88 FC បានបញ្ចេញមតិខ្លះៗ ដល់មិត្តរួមក្រុម មុនប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រពាន «មករ» ស្អែកនេះ
បាល់ទាត់ក្នុងសាល៖ កីឡាករខ្សែការពារនិងជាប្រធានក្រុម DIG88 FC ភី សុមិនា បានបញ្ចេញមតិខ្លះមុនជំនួបពាក់កណ្តាលផ្តាច់ព្រ័ត្រពាន មករលីគ១ ស្អែកនេះថា៖
សួស្តីគ្នាយើង ស្អែកយើងដឹងហើយថាមានការប្រកួតសំខាន់ ដូច្នេះសូមថែសុខភាពនិងកម្លាំងទាំងអស់គ្នា យើងដើរមកបានឆ្ងាយហើយសល់តែប៉ុន្មានជំហានទៀតដល់គោលដៅដែលយើងចង់ទៅហើយ ប្រមូលកម្លាំង ប្រមូលអារម្មណ៍ លេងអោយចេញខ្មោចពីខ្លួនមក ខ្ញុំនៅតែទុកចិត្តលើអ្នកទាំងអស់គ្នា សំណាងល្អនិងជោគជ័យទាំងអស់គ្នា។
សូមបញ្ជាក់ថា ពានរង្វាន់ មករ លីគ១ បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ និងប្រកួតថ្ងៃស្អែកនេះ ដោយជំនួបរវាងក្រុម DIG88 FC ប្រកួតជាមួយក្រុម មីហិរ Young Gun FT ចាប់ពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ នៅទីលាន Makor Arena ហើយក្រុមដែលឈ្នះ នឹងឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុម OVMAL FC ៕