លោកគ្រូ Xavi និយាយអ្វីខ្លះអំពីរឿង Neymar ត្រលប់មក Barcelona វិញ

គ្រូបង្វឹករបស់ក្លិប Barcelona គឺលោក Xavi Hernandez បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានទទួល​ដំណឹង​ពី​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួនដែលចុះផ្សាយ​ថាកីឡាករ Neymar នឹង​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្លិប​ Barca វិញនៅរដូវកាលខាងមុខនេះ ។

លោក Xavi បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថា Neymar មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ផែនការ​របស់​ក្រុម​របស់​លោក​ឡើយ លោកបានបន្ថែមទៀតថាគាត់ចូលចិត្តកីឡាកររូបនេះក្នុង​នាម​ជា​មិត្តភ័ក្ដិប៉ុណ្ណោះ តែ​សម្រាប់ Barca វិញ Neymar មិន​ស្ថិត​ជា​កីឡាករ​អាទិភាព​ដែល​ក្លិប​ត្រូវ​ទិញ​ចូល​នោះ​ទេ យោងតាមប្រភពសារព័ត៌មានរបស់ប្រទេស បារាំង ជាច្រើនបានអះអាំងថា Neymar អាច​នឹង​ចេញ​ពី​​ PSG ហើយ​នៅ​ទី​ផ្សារ​ដោះ​ដូរ​ដ៏​ខ្លី​ខាង​មុខ ដោយ​ក្លិប​ចង់​បាន​កីឡាករ​ថ្មី និង​វ័យ​ក្មេង​មក​ចូល​រួម​ជំនួស​វិញ ។

គួបញ្ចាក់ផងដែរថាកីឡាករសញ្ជាតិ ប្រេសុីល រូបនេះ បានលេង​ឲ្យក្លិបអ្នកមានបុណ្យ Barcelona ពី​ឆ្នាំ ២០១៣ ដល់​ ២០១៧ ហើយ​លេង​បាន​សរុប​ ១៨៦ ប្រកួត និង​ស៊ុត​ចូល ១០៥ គ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង