កីឡាករ ៣ រូបនេះដែល Liverpool ត្រៀមលក់ចេញក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Liverpool បានជួបការលំបាកក្នុងរដូវកាលនេះ ដោយបានបញ្ចប់នៅក្រៅតំបន់ Top 4 ជាលើកដំបូងចាប់តាំងពីរដូវកាល ២០១៥-១៦ ហើយហង្ស​ក្រហម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​ចុះ​ហត្ថលេខា​ធំ​ៗ​ជា​ច្រើន​ក្នុង​អំឡុង​ពេល​រដូវ​ក្តៅ​នេះផងដែរ។
ថ្មីៗនេះពួកគេបានចុះហត្ថលេខាជាផ្លូវការជាមួយ Alexis Mac Allister ពី Brighton & Hove Albion កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅផងដែរ។ Klopp ក៏​នឹង​ធ្វើ​ការ​លក់​កីឡាករ​មួយ​ចំនួន​ដើម្បី​រក្សា​តុល្យភាព​សេដ្ធកិច្ចក្លិបដែរ។ នេះគឺជាបញ្ជីឈ្មោះកីឡាករបីនាក់ដែល Liverpool អាចលក់ចេញក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ៖

#1 Fabio Carvalho
Fabio Carvalho បានចូលរួមជាមួយ Liverpool ពី Fulham ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅមុន។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យក្មេងរូបនេះបានបរាជ័យក្នុងការបង្ហាញខ្លួនក្នុងជម្រើស ១១នាក់របស់ហង្សក្រហម ដោយបានលេងត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលកន្លងទៅ។ ថ្មីៗនេះលោក Jurgen Klopp បាននិយាយថាក្លិបកំពុងស្វែងរកការខ្ចី Carvalho ដើម្បីបន្តការរីកចម្រើនរបស់គាត់ផងដែរ ប៉ុន្តែកីឡាកររូបនេះត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនិងស្ថានភាពរបស់គាត់ឡើយ ហើយចង់ចាកចេញពី Anfield ជារៀងរហូត។

#2 Caoimhin Kelleher
ជាមួយនិងសមត្ថភាពយ៉ាងល្អរបស់ Alisson Becker ពេញមួយរដូវកាលបានធ្វើឲ្យ Caoimhim Kelleher មិនមានអ្វីត្រូវធ្វើច្រើននៅ Anfield ។ កីឡាករអន្តរជាតិសាធារណៈរដ្ឋអៀរឡង់រូបនេះ មានឈ្មោះក្នុងឈុតធំរបស់ហង្សក្រហមតាំងពីឆ្នាំ ២០១៥មកម្លេះ តែទោះបីជាយ៉ាងណាក៏ដោយ គាត់អាចបង្ហាញខ្លួនបានត្រឹមតែ ២១ ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Merseyside រហូតមកទល់ពេលនេះ។

#3 Joel Matip
Joel Matip គឺជាខ្សែបម្រើដ៏ល្អម្នាក់សម្រាប់ហង្សក្រហមចាប់តាំងពីចូលរួមជាមួយ Liverpool ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០១៦ ហើយកីឡាករអន្តរជាតិកាមេរូនរូបនេះបានលេង ១៤០ ប្រកួតនៃពានរង្វាន់ Premier League សម្រាប់ហង្សក្រហមរហូតមកដល់ពេលនេះដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងជួយរក្សា Clean Sheet ចំនួន ៥២ ដងផងដែរ។ គាត់បានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup, Carabao Cup និង UEFA Super Cup ជាមួយនិងក្រុម Merseyside មួយនេះផងដែរ ហើយ Matip ក៏ធ្លាប់ជាប់ជាកីឡាករឆ្នើមប្រចាំ Premier League ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទៀតផង។

អត្ថបទដែលជាប់ទាក់ទង