Premier League សម្រេចមិនប្រើប្រាស់ ប្រព័ន្ធចាប់បាល់ Offside ដោយស្វ័យប្រវត្តិឡើយ
ក្របខណ្ឌបាល់ទាត់លីគកំពូលរបស់អង់គ្លេស Premier League ធ្វើការសម្រេចចិត្តមិនប្រើប្រាស់ប្រព័ន្ធពិនិត្យមើលបាល់ Offside ស្វ័យប្រវត្តិប្រភេទថ្មី Automated offside ដែលត្រូវបានប្រើនៅក្នុងប្រទេសក្នុង Qatar នៃព្រឹត្តិការណ៍ FIFA World Cup 2022 កាលពីឆ្នាំមុន។
សម្រាប់គោលបំណងនៃការប្រើប្រាស់ប្រព័ន្ធមួយនេះ គឺដើម្បីធ្វើការសម្រេចចិត្តឲ្យកាន់តែលឿន និងត្រឹមត្រូវច្បាស់លាស់ជាងមុន អំពីការប្រកួតឲ្យមានភាពសុក្រឹតសម្រាប់អ្នកគាំទ្រចៀសវាងការ មិនទទួលការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលក្នុងអំឡុងពេលប្រកួត។
គួរបញ្ជាក់ថា ប្រព័ន្ធ Automated Offside ដំណើរការក្នុងការប្រមូល ព័ត៌មានអំពីការប្រកួតលើទីលានចំនួន ៥០ ដងក្នុងមួយវិនាទី ដោយប្រើកាមេរ៉ាតាមដានចំនួន ១២ ដែលត្រូវបានតំឡើងនៅលើដំបូលនៃកីឡដ្ឋាន និងធ្វើការត្រួតពិនិត្យទីតាំងជាក់លាក់នៃបាល់ ក៏ដូចជាចំណុចទិន្នន័យរបស់កីឡាកររហូតដល់ ២៩ ចំណុច៕ ប្រភព៖ ESPN