Benzema ប្រាប់​មូលហេតុ​ដែល​ទៅ​លេងឲ្យក្លិប​អារ៉ាប៊ីសាអ៊ូឌីត​

កាលពីថ្មីនេះៗអ្នកគាំទ្រក្នុងវិស័យបាល់ទាត់ជាច្រើនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើក្រុមបាល់ទាត់មានមូលដ្ឋាននៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត​ គឺក្លិប Al-Ittihad ដែលទើបតែប្រកាសនាំយកខ្សែប្រយុទ្ធពីក្លិប Real Madrid គឺកីឡាករ Karim Benzema ក្នុងតម្លៃនឿយហត់ប្រមាណ ២០០លានអឺរ៉ូនៅក្នុង ១ឆ្នាំ ។

អ្នកសារព័ត៌មានមួយរូបបានចោទសួរទៅកីឡាករសញ្ជាតិ បារាំង រូបនេះក្នុងកិច្ចសម្ភាសន៍របស់ពួកគេទាក់ទង់ទៅនឹងការផ្លាស់ប្តូរក្លិបលេងរបស់គាត់ហេតុអ្វីបានជាគេសម្រេចចិត្តជ្រើសរើសមកលេងនៅទឹកដីប្រទេស អារ៉ាប់បែបនេះ កីឡាករ Benzema បានឆ្លើយតបទៅកាន់គេវិញថា គ្មានចម្លែកនោះទេព្រោះ​តែ​ទី​នេះ​ជាប្រទេស​ មូស្លីម​ រូបគេបានបន្ថែមទៀតថា ខ្ញុំ​ជាប្រជាជន​​មូស្លីម​ស្រាប់​អញ្ចឹង​ហើយ​ខ្ញុំ​តែង​តែ​ចង់​ទៅ​រស់​នៅ​ប្រទេស​មូស្លីម​បែប​ហ្នឹង​ហើយ​។

គួរបញ្ចាក់ផងដែរថាកីឡាករ Karim Benzema បានរួមរស់ជាមួយReal Madrid អស់​រយៈពេល​ ១៤រដូវកាល​ ដោយ​ឈ្នះ​ពាន​តូច​ធំ​ជា​ច្រើន​ដូច​ជា​ UEFA Champions League, La Liga និង​ Ballon D’or ជា​ដើម​៕

អត្ថបទដែលជាប់ទាក់ទង