រកឃើញក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ពាន MAKOR FUTSAL LEAGUE 2023

បាល់ទាត់ក្នុងសាល៖ ក្រុមបាល់ទាត់ MIHOEL YOUNG GUN FT បានយកឈ្នះក្រុម DIG88 FC ក្នុងលទ្ធផល ៦ទល់នឹង៥ ដែលធ្វើឲ្យក្រុមរបស់គេឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបជាមួយនឹង OVMAL FC ។

កាលពីម្សិលមិញថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤នឹង៣០នាទី ល្ងាច ការប្រកួតពានរង្វាន់មករលីគ១ នៅតង់ទី១ ក្រុម MIHOEL YOUNG GUN FT និង DIG88 FC បានរកគ្រាប់បាល់ស្មើគ្នាដោយបញ្ចប់លទ្ធផលតង់ទី១ MIHOEL YOUNG GUN FT ៣ និង DIG88 FC ៣ ។ ចូលមកតង់ទី២ ក្រុម MIHOEL YOUNG GUN FT រក បីគ្រាប់បន្ថែមទៀត និង DIG88 FC រកបានតែ ពីរគ្រាប់ប៉ុណ្ណោះ ដែលធ្វើឲ្យក្រុម DIG88 FC ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ និង ក្រុម MIHOEL YOUNG GUN FT ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបជាមួយ OVMAL FC នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ ៕

អត្ថបទដែលជាប់ទាក់ទង