អីយ៉ាស់! PSG មិនសប្បាយចិត្តជាមួយ Mbappe ដោយកំពុងពិចារណាលក់រូបគេ

ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តជាមួយនឹងលិខិតដែលកីឡាករ Kylian Mbappe ផ្ដល់ជូនហើយអាចលក់ខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅនេះ បើយោងតាមគេហទំព័រ L’Equipe បានចុះផ្សាយថាក្លិបដែលមានមូលដ្ឋាននៅប្រទេសបារាំងបានទទួលលិខិតមួយពី Mbappe កាលពីថ្ងៃទី ១២ ខែមិថុនា ដោយមានខ្លឹមសារថាក្នុងសំបុត្រមានន័យថា​ រូបគេមិនបន្តកិច្ចសន្យាជាមួយ PSG ទៀតនោះទេ។

ដោយហេតុផលខាងលើ បានធ្វើឲ្យក្លិបអ្នកមានបារាំងខកចិត្ត ហើយឥឡូវនេះពួកគេកំពុងគិតអំពីការលក់កីឡាករវ័យ ២៤ នៅរដូវក្តៅនេះ Mbappe ត្រូវបានគេលើកឡើងថា មានបញ្ហាជាមួយក្លិប ដែលរូបគេមានការខឹងសម្បារយ៉ាងខ្លាំង ដោយរូបគេអះអាងថា ក្លិបបានបង្ខំឲ្យនិយាយក្នុងវីដេអូផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងរដូវកាលថ្មី ២០២៣-២០២៤។

គួរបញ្ជាក់ថា Kylian Mbappe ស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៤២ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ ប្រកួត ថែមទាំងបានឈ្នះជើងឯកលើគ​កំពូល Ligue 1 ជាមួយ​ក្រុម​ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង