អីយ៉ាស់! PSG ចង់ដូរកីឡាករពីររូបជាមួយ Man City ដើម្បីយក Silva
ក្លិប Manchester City ត្រូវបានគេរាយការណ៍ថា បានច្រានចោលកិច្ចព្រមព្រៀងដោះដូរជាមួយ PSG សម្រាប់កីឡាករ Bernardo Silva ដែលក្លិបយក្សបារាំងបានផ្តល់ជូនកីឡាករ Marco Verratti ឬ Gianluigi Donnarumma ទៅក្រុមមេឃខៀវ ប៉ុន្តែ Pep Guardiola មិនចាប់អារម្មណ៍លើពួកគេទាំងពីរឡើយ។
យោងតាមរបាយការណ៍របស់គេហទំព័រFoot Mercato បានឲ្យដឹងថាក្លិប Paris Saint-Germain បានយល់ព្រមលើលក្ខខណ្ឌជាមួយ Silva ហើយឥឡូវនេះកំពុងធ្វើការលើកិច្ចព្រមព្រៀងជាមួយ Manchester City ដោយក្រុមនៅ Ligue 1 មិនចង់ចំណាយប្រាក់ធំឡើយ ហើយបានសម្រេចចិត្តព្យាយាមដោះដូរកីឡាករវិញ ឥឡូវនេះពួកគេកំពុងស្វែងរកការផ្តល់កីឡាករ Verratti និង Donnarumma ប៉ុន្តែវាត្រូវបានច្រានចោលដោយគ្រូបង្វឹកវ័យ ៥២ ឆ្នាំ។
គួរបញ្ជាក់ថា Bernardo Silva ស៊ុតបានតែបួនគ្រាប់ប៉ុណ្ណោះក្នុង Premier League នៅរដូវកាលនេះ បើទោះបីជាបង្ហាញខ្លួនលើទីលាន ៣៤ ប្រកួតក៏ដោយ ហើយរូបគេបានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការប្រកួត UEFA Champions League ចំនួន ១៣ លើករបស់ដែលជួយឲ្យពួកគេឈ្នះពានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕